ថៃចាប់ផ្តើមចាយកញ្ចប់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ

សេដ្ឋី និងមុខជំនួញ

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានឲ្យដឹងថា ក្រសួងដឹកជញ្ជូនថៃ បានចាប់ផ្តើមគំនិតផ្តួចផ្តើមវិនិយោគនូវទំហំទឹកប្រាក់ចំនួន ៨០,៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោះស្រាយបញ្ហាកកស្ទះ និងគាំទ្រដល់ការដឹកជញ្ជូនប្រកបដោយនិរន្តភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងតម្លៃ ៨០,៥ពាន់លានដុល្លារនេះ នឹងផ្តោតសំខាន់លើការពង្រីកបណ្តាញផ្លូវដែក អភិវឌ្ឍន៍ស្ថានីយសំខាន់ៗ លើកកម្ពស់ការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៥,៦លានតោននៅឆ្នាំ២០៣០ ។

លោក Panya Chupanich ប្រធានការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ មានប្រសាសន៍ថា ផែនការក៏រួមមានការដាក់ឲ្យប្រើប្រាស់រថយន្តក្រុងអគ្គិសនីចំនួន ៣ ១០០គ្រឿងក្នុងទីក្រុងបាំងកកនៅចុងឆ្នាំនេះ ហើយក៏នឹងដាក់ឲ្យប្រើប្រាស់បន្ថែមចំនួន ១ ៥២០គ្រឿងទៀតនៅឆ្នាំ២០២៥ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏កំពុងពង្រីកបណ្តាញរថភ្លើងអគ្គិសនីក្នុងទីក្រុងបាងកក និងតំបន់ទីប្រជុំជនមួយចំនួនផងដែរ ដោយក្នុងគោលដៅគ្របដណ្តប់លើផ្លូវដែកឲ្យបានប្រវែង ៥៥៤គីឡូម៉ែត្រត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដែលតម្រូវឲ្យចំណាយប្រាក់ត្រឹម ០,៦០ដុល្លារក្នុងមួយជើងប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត វាក៏នឹងជួយសម្រាលការធ្វើដំណើររបស់អ្នកទេសចរមួយកម្រិត ត្បិតនឹងមានការពង្រីកផ្លូវរថភ្លើងពីរផ្លូវ និងការតភ្ជាប់រថភ្លើងល្បឿនលឿន ដោយគួរឲ្យកត់សំគាល់រួមមានផ្លូវរថភ្លើងល្បឿនលឿនបាងកក-នគររាជសីមា និងគម្រោងផ្លូវដែកល្បឿនលឿនចំនួនបីដែលតភ្ជាប់អាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ និងអាកាសយានដ្ឋានអ៊ូតាប៉ាវ៕