សម្រង់សម្ដី ៦ ឃ្លាដ៏មានតម្លៃពី​មហាសេដ្ឋី Warren Buffett ទុក​ជា​គន្លឹះ​អភិវឌ្ឍន៍ខ្លួនឯង

សេដ្ឋី និងមុខជំនួញ

កំពូលមហាសេដ្ឋីអាមេរិកលោក Warren Buffett ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ហើយមានភាគហ៊ុនជិត ១៣០ ពាន់លានដុល្លារនៅក្នុងភាគហ៊ុន បានឈានចូលវ័យ ៩៤ ឆ្នាំហើយ។

ត្បិតថាជាអ្នកជំនួញជើងចាស់ តែលោកបានបានងាកមកចាប់អារម្មណ៍លើកិច្ចការសប្បុរសធម៌។ កាលពេលថ្មីៗនេះ លោកបានប្រកាសថានឹងបរិច្ចាគភាគហ៊ុនចំនួន ៥,៣ ពាន់លានដុល្លារអាមេរិកនៃភាគហ៊ុន Berkshire Hathaway ដល់មូលនិធិ Bill & Melinda Gates និងអង្គការសប្បុរសធម៌គ្រួសារដែលគ្រប់គ្រងដោយកូនបីនាក់របស់គាត់ ក្រោយពេលមរណភាពទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ខាងក្រោមនេះជាសម្រង់សម្ដី ៦ ឃ្លាដ៏មានតម្លៃពីកំពូលមហាសេដ្ឋីជើងចាស់ដ៏ល្បីល្បាញ៖

១. Start Investing Young សំដៅដល់ ការផ្តើមវិនិយោគបន្តិចម្ដងៗពីឥឡូវទៅពីអាយុតិចទៅកាន់តែប្រសើរ

២. Be Ready When Opportunity Comes សំដៅដល់ ការត្រៀមខ្លួនទុកមុនជាស្រេចចាប់យកឳកាសដែលហុចមក

៣. «Learn the Language of Business សំដៅដល់ ការស្វ័យសិក្សាស្វែងយល់ដោយខ្លួនឯងពីភាសាជំនួញ ឬភាសាអ្នករកសុី ប្រសិនបើអ្នកចង់ប្រឡូកក្នុងជំនួញមិនថាតូចឬធំក្ដី ដាច់ខាតត្រូវរៀនស្វែងយល់ឲ្យដឹងការតូចធំជាមុន

៤. Focus on Overlooked Opportunities សំដៅដល់ ការផ្ដោតអារម្មណ៍និងសង្កេតឲ្យម៉ត់ហ្មត់នូវឳកាសដែលមនុស្សភាគច្រើនមើលរំលង

៥. Surround Yourself With Great People សំដៅដល់ ការដាក់ខ្លួនអ្នកឲ្យកៀកជាមួយអ្នករៀនសូត្រពីមនុស្សជុំវិញខ្លួនជាពិសេស មនុស្សអស្ចារ្យដែលសម្រេចបានកិច្ចការណាមួយជោគជ័យ

៦. Do What You Love and the Money Will Come សំដៅដល់ ការដាក់ចិត្តដាក់កាយធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត ចង់ធ្វើវាបំផុត នោះអ្នកនឹងធ្វើបានដោយងាយហើយប្រាក់នឹងរត់តាមរកជាមិនខានឡើយ៕