ប្រទេសចំនួនពីរដែលកំពុងកាន់កាប់កំពូលតារាងមហាសេដ្ឋីពាន់លានដុល្លារប្រចាំទ្វីបអាសុីនោះគឺ ប្រទេសចិននិងឥណ្ឌា ដែលត្រូវបានគេ ដឹងថា នៅតែឈរលេខរៀងទីមួយនិងទីពីរ។ ក្នុងនោះមហាសេដ្ឋីជនជាតិឥណ្ឌា មានចំនួន ៥ នាក់ រីឯមហាសេដ្ឋីជនជាតិចិនមានចំនួន ៣ នាក់ក្នុងចំណោមមហាសេដ្ឋី ១០ នាក់មកពីទ្វីបអាសុី។
បុគ្គលដែលគួរឲ្យកត់សម្គាល់នោះគឺ លោក Mukesh Ambani ជនជាតិឥណ្ឌាមានទ្រព្យមហាសាលសរុបដល់ទៅ ១១៦ ពាន់លានដុល្លារដែលចំនួននេះកើនឡើងយ៉ាងឆាប់រហ័សត្រឹមតែ ៩ ខែឆ្នាំ ២០២៤ ប៉ុណ្ណោះនាំឲ្យអ្នកជំនួញរូបនេះជាប់ជា មហាសេដ្ឋីមានដាច់គេនៅទ្វីបអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ ចំណែក ឯលោក Ma Huateng ជនជាតិចិនមានទ្រព្យមហាសាលកើនឡើងដល់ទៅ ៥១ ពាន់លានដុល្លារគិតត្រឹម ៩ ខែឆ្នាំ ២០២៤ ។ លោកគឺជាស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដ៏មានឥទ្ធិពលបំផុតក្នុងពិភពជំនួញបច្ចេកវិទ្យានៅប្រទេសចិន។ របាយការណ៍ចេញផ្សាយដោយ Bloomberg Billionaires Index គិតត្រឹមចុងខែកញ្ញា។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបំផុតនៅអាសុី៖

លោក Manuel Villar
១០. លោក Manuel Villar (ហ្វីលីពីន) ធ្វើជំនួញលើវិស័យចំរុះ មានទ្រព្យសម្បត្តិសរុប ១២២,៥ពាន់លានដុល្លារ
(កើន ៨ ពាន់លានដុល្លារ) ។

លោក He Xiangjian
៩. លោក He Xiangjian (ចិន) ធ្វើជំនួញលើវិស័យបោះដុំ មានទ្រព្យសម្បត្តិសរុប ៣៣ ពាន់លានដុល្លារ
(កើន ៩ ពាន់លានដុល្លារ) ។

លោក Zeng Yuqun
៨. លោក Zeng Yuqun (ហុងកុង) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៤ ពាន់លានដុល្លារ
(កើន ១០ ពាន់លានដុល្លារ)។

លោក Dilip Shanghvi
៧. លោក Dilip Shanghvi (ឥណ្ឌា) ធ្វើជំនួញលើវិស័យសុខាភិបាល មានទ្រព្យសម្បត្តិសរុប ៣១ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោក Sunil Mittal
៦. លោក Sunil Mittal (ឥណ្ឌា) ធ្វើជំនួញលើវិស័យផ្សព្វផ្សាយនិងទូរគមនាគមន៍ ទ្រព្យសម្បត្តិ ២៧ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោកស្រី Savitri Jindal
៥. លោកស្រី Savitri Jindal (ឥណ្ឌា) ធ្វើជំនួញលើវិស័យកសិ-ឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៦ ពាន់លានដុល្លារ
(កើន ១៣ ពាន់លានដុល្លារ)។

លោក Tadashi Yanai
៤. លោក Tadashi Yanai (ជប៉ុន) ធ្វើជំនួញលើវិស័យលក់រាយ មានទ្រព្យសម្បត្តិសរុប ៤៧ ពាន់លានដុល្លារ
(កើន ១៥ ពាន់លានដុល្លារ)។

លោក Ma Huateng
៣. លោក Ma Huateng (ចិន) ធ្វើជំនួញលើវិស័យបច្ចេកវិទ្យា មានទ្រព្យសម្បត្តិសរុប ៥១ ពាន់លានដុល្លារ
(កើន ១៩ ពាន់លានដុល្លារ)។

លោក Gautam Adani
២. លោក Gautam Adani (ឥណ្ឌា) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ១១៦ ពាន់លានដុល្លារ
(កើន ៤៨ពាន់លានដុល្លារ)។

លោក Mukesh Ambani
១. លោក Mukesh Ambani (ឥណ្ឌា) ធ្វើជំនួញលើវិស័យប្រេង មានទ្រព្យសម្បត្តិសរុប ១១៩,៥ពាន់លានដុល្លារ
(កើន ២៧,៥ពាន់លានដុល្លារ)។
អត្ថបទពាក់ព័ន្ធ៖ ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង