ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កោះពេជ្រ រាជធានីភ្នំពេញ – អគារ ដឹ អេលីហ្សេ នៅកោះពេជ្របានបំភ្លឺពណ៌ផ្កាឈូកនៅចុងសប្ដាហ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ដោយផ្តល់ការពិនិត្យបឋមស្វែងរកមហារីកសុដន់ដោយឥតគិតថ្លៃសម្រាប់ស្ត្រី។ ការត្រួតពិនិត្យនេះ ត្រូវបានរៀបចំដោយមន្ទីរពេទ្យ អ៊ីនធ័រឃែរ គាំទ្រដោយក្រុមហ៊ុន អូស៊ីអាយស៊ី, សុវណ្ណាភូមិ ឡាយហ្វ៍, ធនាគារកាណាឌីយ៉ា និង Sastra Film App Cambodia។ គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសដើម្បីជម្រុញប្រជាជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃការចាប់ផ្តើម រកឃើញទាន់ពេលវេលាគឺមានសារៈសំខាន់សម្រាប់ការព្យាបាលដែលមានប្រសិទ្ធភាព និងលទ្ធផលប្រសើរឡើង។
ពន្លឺពណ៌ផ្កាឈូកនេះ បង្ហាញទស្សនីយភាពដ៏មានអនុភាពមួយ ដែលជំរុញឱ្យមនុស្សច្រើនចូលរួមចែករំលែកដំណឹងស្តីពីការត្រួតពិនិត្យមុន និងលើកទឹកចិត្តពីសារៈសំខាន់នៃការការពារមហារីកសុដន់។ យោងតាមអង្គការសុខភាពពិភពលោក(WHO) ជំងឺមហារីកសុដន់គឺជាជំងឺមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតដែលប៉ះពាល់ដល់ស្ត្រីនៅទូទាំងពិភពលោក ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការត្រួតពិនិត្យជាប្រចាំ និងវិធានការព្យាបាលបឋម។
វេជ្ជបណ្ឌិត Demosthenes Reyes នៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ បានមានប្រសាសន៍ថា “ការយល់ដឹង និងការពិនិត្យនៅដំណាក់កាលដំបូង ដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់”។ “ការលើកទឹកចិត្តនឹងជំរុញសហគមន៍របស់យើងឱ្យចាត់វិធានការទាំងនេះអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ” ។