ការជ្រើសរើសដៃគូសម្រាប់ថែរក្សាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ មិនថាសម្រាប់អាជីវកម្ម ឬ សម្រាប់អនាគតបុគ្គល ឬក្រុមគ្រួសារនិងកូនចៅជំនាន់ក្រោយនោះឡើយ។ តួយ៉ាងធនាគារ ជីប ម៉ុង ជាធនាគារឈានមុខក្នុងស្រុកមួយដែលមានការគាំទ្រដោយប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើប្រាស់សេវាកម្មនានារបស់ធនាគារ ជាពិសេសទំនុកចិត្ដក្នុងការដាក់ប្រាក់សន្សំ។ ខាងក្រោមនេះជាកត្ដា3យ៉ាងដែលធ្វើឱ្យធនាគារ ជីប ម៉ុង មានប្រជាប្រិយភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋខែ្មរ ក្នុងការដាក់ប្រាក់សន្សំជាមួយនឹងគណនីបញ្ញើមានកាលកំណត់។
សុវត្ថិភាព និងជំនឿទុកចិត្ត៖ ធនាគារ ជីប ម៉ុង មានគ្រឹះរឹងមាំ ដោយដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ មានភាគទុនិកដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានបទពិសោធន៍ជាបួនទស្សវត្សន៍ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិស័យ ក្នុងទីផ្សារកម្ពុជា អាចផ្តល់នូវទំនុកចិត្តក្នុងការថែរក្សាសាច់ប្រាក់របស់អតិថិជនបានគង់វង្សយូរអង្វែងទៅមុខ។
សេវាកម្មល្អ និងឆាប់រហ័ស៖ ត្រឹម៥ឆ្នាំនៃប្រតិបត្តិការនោះទេ ប៉ុន្តែធនាគារ ជីប ម៉ុង ទទួលបានសមិទ្ធផលជាច្រើនដែលសបញ្ជាក់ឱ្យឃើញច្បាស់ពីការអភិវឌ្ឍឥតឈប់ឈរ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសេវាកម្មធនាគារមានភាពងាយស្រួល និងបត់បែនជូនដល់អតិថិជន។
ងាយស្រួល៖ អតិថិជនអាចបើកគណនីសន្សំរបស់ធនាគារ ជីប ម៉ុង នៅគ្រប់សាខាទាំងអស់ រួមទាំងមាននូវសាខាមួយចំនួនដែលបើកដំណើរការជូនអតិថិជនជារៀងរាល់ថ្ងៃ រួមបញ្ចូលទាំងថ្ងៃបុណ្យជាតិទៀតផង។ សម្រាប់គណនីបញ្ញើមានកាលកំណត់ ផ្តល់ជូនអត្រាការប្រាក់រហូតដល់ 5.25% ក្នុងមួយឆ្នាំ និងអាចបើកបាននៅគ្រប់សាខាធនាគារ និងតាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App។
ស្របពេលថ្មីៗនេះ ធនាគារ ជីប ម៉ុង បានបញ្ចេញនូវស៉្ពតពាណិជ្ជកម្មថ្មី ដែលបានបង្ហាញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍និងការការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការ រក្សាសុវត្ថិភាព ជួយអតិថិជនកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុពិតប្រាកដក្នុងជីវិត។
សូមចុចទស្សនាវីដេអូស្ព៉តពាណិជ្ជកម្មនៅទីនេះ https://www.facebook.com/share/v/15HNS4owSW/?mibextid=WC7FNe