សម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជន យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឧកញ៉ា លន លាងហុង កូនប្រុស អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលរៀបចំឡើងយ៉ាងអធឹកអធ័ម និងតុបតែងយ៉ាងប្រណីត នៅអាគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។
កូនកំលោះ គឺលោក ឧកញ៉ា លន លាងហុង ដែលមានតួនាទីជានាយកផ្នែកបច្ចេកទេសសំណង់នៃក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកនៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ត្រូវជាគូនឹងកូនក្រមុំនាម វង្ស ស៊ូហ៊ុយ
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ឱឡារឹកលំដាប់អភិជនកូនប្រុស អ្នកឧកញ៉ា ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា និងលោកស្រី ហ៊ោ ខាន់ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដែលជាឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ, ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ, ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកជំទាវ ស ស៊ីណា, ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងឯកឧត្ដម ស្នងការនៃស្នងការដ្ឋានរាជធានីខេត្តជាច្រើនរូបផ្សេងទៀតផងដែរ។
ក្រៅពីសម្ដេច ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់ខាងលើ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន L.Y.P GROUP និងលោកជំទាវ, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន, អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិកនៃសម្ព័ន្ធ លី ហួរ គ្រុប, លោកជំទាវ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា, លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប រួមទាំងលោកជំទាវ, អ្នកឧកញ៉ា កុក អាន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន Anco Group, អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកជំទាវ, អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា,អ្នកឧកញ៉ា ឡាវ កាង សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុនកំពង់ផែអន្តរជាតិកំពត, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា, លោកជំទាវអ្នកឧកញ៉ា គួន ធីតា ស្ថាបនិកនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា, ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន និងលោកជំទាវ, ឯកឧត្ដមឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងជាស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងលោកជំទាវ, ព្រមទាំងអ្នកឧកញ៉ា និងលោកឧកញ៉ាៗ ជាច្រើនរូបផ្សេងទៀត៕