នៅព្រឹកថ្ងៃសៅរ ទី២៨ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ដឹកដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ Galaxy Navatra Group បានចូលរួមរំលែកមរណទុក្ខដោយក្តីសោក ស្តាយស្រណោះអាឡោះអាល័យនិងសោកសង្រេងជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវបង ប្រុសធំ បងថ្លៃ បិតា បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត សណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ដែលក្នុងមួយជីវិតរបស់លោកបានតស៊ូលះបង់មិនខ្លាចនឿយហត់ ពុះពារចិញ្ចឹម បីបាច់ថែរក្សា និងផ្គត់ផ្គង់ទំនុកបម្រុងដល់ក្រុមគ្រួសារ។
មរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេតី វិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ។ គុណបំណាច់ ដ៏ធំធេងនេះ យើងខ្ញុំនឹងចងចាំទុកក្នុងជម្រៅនៃដួងចិត្តយើងខ្ញុំទាំងអស់គ្នា។
ក្នុងវេលាដ៏សែនរន្ធត់ក្រៀមក្រំនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ បានលើកដៃឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណ ក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕











