សូមស្វាគមន៍មហាជន មកវាយក្អមឈ្នះរង្វាន់ជាសាច់ប្រាក់ដោយសេរីនៅគម្រោងទី១ របស់បុរី ឆាយលី ទោះបីជាមិនទាន់ទិញផ្ទះ លោកអ្នក អាចវាយក្អមយកសាច់ប្រាក់ទៅផ្ទះវិញបាន!!! បុរី ឆាយលី គឺជាលំនៅឋានបែបបទក្នុងក្ដីស្រមៃ។ បុរី ឆាយលី ជាបុរីដែលមានទីតាំងល្អ តម្លៃល្អ ស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវ លើផ្លូវភ្លោះរដ្ឋ៣២ម៉ែត្រ ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនដែលចង់បានផ្ទះអាជីវកម្ម និងវីឡាថ្មី ស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានសក្តានុពលខ្លាំង។

ឱកាសល្អសម្រាប់បងប្អូនដែលកំពុងស្វែងរកលំនៅឋានបែបបទក្នុងក្ដីស្រមៃ ទិញផ្ទះនៅបុរី ឆាយលី ក្នុងរដូវការនេះគឺចំណេញមែនទែន។ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ខាងមុខនេះ បុរី ឆាយលី បានធ្វើ «សង្ក្រាន្ត បុរី ឆាយ លីកួរស្រូវ» និងមានកម្មវិធីល្បែងប្រជាប្រិយខ្មែរវាយក្អមយ៉ាងសប្បាយរីករាយ ហើយរឹតតែពិសេសនៅក្នុងកម្មវិធីល្បែងប្រជាប្រិយខ្មែរវាយក្អមបងប្អូនទាំងអស់គ្នា មហាជនទូទៅ និងអតិថិជនរបស់បុរី ឆាយលី ក៏អាចចូលរួមលេងកម្សាន្តដោយសេរីមិនប្រកាន់ឡើយ។
កម្មវិធីល្បែងប្រជាប្រិយខ្មែររបស់ «សង្ក្រាន្ត បុរី ឆាយ លីកួរស្រូវ» លោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ រង្វាន់ដែលនឹងផ្ដល់ជូនមានដូចជា សាច់ប្រាក់ចាប់ពី ៥០០០ រៀលដល់ ២០០០ ០០០ រៀល ទូរសព្ទ iPhone 16 Promax រង្វាន់ទូទឹកកក រង្វាន់ម៉ាសីនត្រជាក់ រង្វាន់ម៉ាស៊ីនបោកគក់ ទូរទស្សន៍ Smart TV រង្វាន់ ឈុតកាមេរ៉ាសុវត្ថិភាពមួយឈុតធំ និងជាពិសេសរង្វាន់ធំគឺអាចឈ្នះម៉ូតូ Honda Scoopy ជាច្រើនគ្រឿង។

កញ្ញា មួយលី ជាប្រធានផ្នែកលក់ បុរី ឆាយ លី បានលើកឡើងថា សម្រាប់គម្រោងបុរី ឆាយ លី គឺមានផ្ទះ ២ប្រភេទ រួមមាន៖ ទី១៖ ប្រភេទផ្ទះអាជីវកម្មដែលមាន ៤បន្ទប់គេង ៥បន្ទប់ទឹកដែលមានកម្ពស់រហូតដល់៤ជាន់ និងទី២៖ ប្រភេទវីឡាកូនកាត់ដែលមាន ២បន្ទប់គេង ៣បន្ទប់ទឹកដែលមានកម្ពស់ ២ជាន់។ កញ្ញាបានបន្ថែមទៀតថា ដោយសារតែទីតាំងនេះស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវ ហើយគម្រោងបុរីផ្ទាស់ គឺនៅលើផ្លូវភ្លោះរដ្ឋ៣២ម៉ែត្រតែម្តង ដោយជុំវិញហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ចកំពុងអភិវឌ្ឍសំខាន់ៗរួមមាន មជ្ឈមណ្ឌលរៀបចំកម្មវីធីមង្គលការដ៏ធំសម្បើម ព្រលានយន្តហោះថ្មី ដែលធ្វើដំណើរត្រឹមតែ៥នាទី ផ្សារទំនើបអុីនអន ៣ ត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ។
សម្រាប់សំណង់របស់បុរី ឆាយលី ត្រូវបានសង់តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ នាឱកាសនេះដែរ កញ្ញា មួយលី បានបន្ថែមថា បានឥឡូវនេះ បុរី ឆាយ លី គឺកំពុងតែមានការបើកលក់ប្រភេទផ្ទះវីឡាកូនកាត់ដែលមាន ២បន្ទប់គេង និង ៣បន្ទប់ទឹក ដែលមានទំហំដី ៤.២x២១m ទំហំផ្ទះជាន់ផ្ទាស់ដី ៤.២x១២m សល់ខាងមុខផ្ទះរហូត ៧m មានរបងបិទជិតងាយស្រួលក្នុងការរក្សារយានជំនិះបានកាន់ត មានសុវត្តិភាព។
សំណង់របស់បុរី ឆាយលីនៅផ្នែកខាងក្នុងផ្ទះគឺមានជាមួយ និងបន្ទប់ទទួលភ្ញៀវដែលទំហំធំកម្ពស់ខ្ពស់ស្រលះរចនាម៉ូតមានភាពទាន់សម័យស៊ីវិល័យ ធ្វើឱ្យការរស់នៅកាន់តែមានផាសុខភាព ចូលមកផ្នែកចង្ក្រានបាយវិញគ្រាន់តែចូលមកដល់ភ្លាម គឺចង់ជួបជុំញាំអាហារជុំគ្រួសារតែម្ដង តោះឡើងមកមើលជាមួយបន្ទប់មេគ្រួសារខាងលើវិញចូលមកគឺមានអារម្មណ៍ស្រស់ស្រាយដោយសារតែបន្ទប់មេគ្រួសាររៀបចំមក មានជាមួយនឹងបង្អួចកញ្ចក់ទ្វារកញ្ចក់ដែលអាចធ្វើឱ្យពន្លឺព្រអាទិត្យជះចូលបានគ្រប់គ្រាន់ល្អនិងមានខ្សល់អាកាសត្រជាក់ស្រួលរស់នៅ។
កាន់តែពិសេសនោះ បុរី ឆាយ លី ជាលំនៅឋានដែលឌីហ្សាញមកជាមួយនឹងវ៉េរ៉ង់ដាប្រវែងរហូតដល់២.៥កន្លះ ថែមទៀតផង ដែលអាចឱ្យពុកម៉ែបងប្អូន ចេញចូលស្រូបខ្យល់អាកាស រឺក៏ល្ងាចឡើងដាក់តុញាំស្រាក្រហម គឺបានម៉ា អេមម៉ង ចូលមកដល់បន្ទប់សមាជិកខាងក្រោយវិញក៏ធំ ទូលាយដូចគ្នាដែលបងប្អូនអាចរៀបចំចេញជាបន្ទប់ក្នុងក្ដីស្រមៃបានដោយពេញចិត្តនឹងពេញទៅដោយក្តីស្រលាញ់ ដោយសារបន្ទប់នេះធំទូលាយ ហើយសម្រាប់ដំបូលខាងលើវិញគឺចាក់ជាប្លងសេយ៉ាងរឹងមាំតែម្តង។
លើសពីនេះទៀត បុរី ឆាយ លី មានចំណុចពិសេសៗច្រើនខ្លាំងមែនទែនដែលបងប្អូន និងទទួលបានដូចជា ម៉ូតផ្ទះស្អាតរឹងមាំ ធ្វើស្របតាមបច្ចេកទេសស្តង់ដា នឹងជាតំបន់ដែលកំពុងតែមានសក្តានុពលហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ខ្លាំង ដែលធ្វើឲ្យទីតាំងគម្រោងមានចរន្តចេញចូលច្រើនរួមជាមួយ និងតម្លៃពិសេសគោលការណ៍បង់ប្រាក់ ផ្ដល់ភាពងាយស្រួល (ត្រឹមតែ ១៦៥ ដុល្លារប៉ុណ្ណោះ)។
បុរី ឆាយលី គឺជាលំនៅឋានបែបបទក្នុងក្ដីស្រមៃ!!!








