លោកស្រី លី ផល្លី គឺជា អគ្គនាយិកាក្រុមហ៊ុន វីន ហេង រចនា ។ ក្រុមហ៊ុន វីន ហេង រចនា ជាក្រុមហ៊ុនមានសេវាកម្ម ប្រឹក្សា រចនា ផលិត និងដំឡើង ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង បង្អួច បង្កាន់ដៃជណ្តើរ វេរ៉ង់ដារ និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃពីដែកស្មិត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី បានឆ្លងកាត់បទពិសោធន៍ធ្វើការឲ្យគេជាច្រើនកន្លែងអស់រយៈពេលប្រមាណជាង១៥ឆ្នាំ មុនបើកដំណើរការជំនួញរបស់ខ្លួន។
មកទល់ពេលនេះមានរយៈពេលប្រមាណ៨ឆ្នាំហើយដែលលោកស្រី បានឈរជើងក្នុងនាមជាសហគ្រិនខ្មែរមួយរូប ដែលដឹកនាំកែប្រែពីជំនួញបែបគ្រួសារ មកជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជនជាច្រើន៕
សូមទស្សនាវីដេអូលម្អិតខាងក្រោម៖