តើជំទាវវ័យក្មេង CEO សេវាកម្មរៀបចំកម្មវិធី អិន អេន អិន ជានរណា?

អាជីវកម្ម

លោកជំទាវ ស៊ីន សុផលដានីតា នាយិកាសេវាកម្មរៀបចំកម្មវិធី អិន អេន អិន (N&N) ជា​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​មួយ​រូប​នៅ​ខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​កញ្ញា​ ជាម្ចាស់ហាង​ អិន អេន អិន ​ដែលមានសេវាកម្មទទួលរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត រៀបចំជំនូន (ជើងពាន និង តោកមាស) និងមានលក់កន្រ្កកកាដូគ្រប់ប្រភេទ ដែល​មាន​ទីតាំង​នៅ​ បុរីឈុនទីន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រៅ​ពី​ម្ចាស់ហាង​ដ៏​ធំ​ កញ្ញា សុផលដានីតា ក៏​ជា​មន្ត្រីផ្នែកហិរញ្ញវត្ថុ នៅរដ្ឋបាលខណ្ឌមានជ័យ និង​ធ្លាប់​ជា​ជំនួយការ​ផ្ទាល់ លោក ពេជ្រ កែវមុនី អតីត​អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ហើយ​កញ្ញា​ក៏​ជា​សមាជិក​ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ ផងដែរ។

លោកជំទាវវ័យក្មេង​រូប​នេះ​ ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​លើ​ជំនាញ​ច្បាប់ ​​​​​នៅ​វិទ្យាស្ថានខ្មែរជំនាន់ថ្មី និង​ទើប​ទទួល​សញ្ញាបត្រ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពី​​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៣​នេះ។ លោកជំទាវជា​កូន​ស្រី​របស់​ឧត្ដមសេនីយ៍ត្រី ផែន សុផល ទីប្រឹក្សាក្រសួង​មហាផ្ទៃ ដែលមានឋានៈស្មើ «អគ្គនាយក» និង​លោក​ជំទាវ ទឹម ចិន្តា។

កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ សុផលដានីតា ​​ទើប​ប្រារព្វ​ពិធី​​​ឡើងគេហដ្ឋានថ្មី​ចំនួន​ពីរ​ ​​ហាង​ថ្មី នៅ បុរី ឈុនទីន ក្រុងច្បារមន និង​​រថយន្ត​ទំនើប​ថ្មី ដែល​ទើប​ទិញ​​ផង​ដែរ។ គេសង្កេតឃើញថា សហគ្រិន​វ័យ​ក្មេង​រូប​នេះ ​ជា​បុគ្គល​ដែល​ស្រឡាញ់​រថយន្ត​ទំនើបៗ និង​តែង​តែ​ផ្លាស់ប្តូរ​រថយន្ត​ទំនើបៗ ថ្លៃៗ​ជា​ញឹកញាប់។

សូម​ជម្រាប​ថា ក្រៅ​ពី​ការងារ​ជា​មន្ត្រីរាជការ និង​ការ​ប្រកប​មុខ​ជំនួញ ​លោកជំទាវ សុផលដានីតា ​​តែង​តែ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​សង្គម និង​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ជា​ហូហែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញា​​បាន​​ឧបត្ថម្ភ​ថវិកា​ ២លានរៀល ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងពិធីប្រណាំងទូក។ តាម​រយៈ​ការ​​​បរិច្ចាគ​ថវិកា​​ជួយ​សង្គម​​ជា​ច្រើន ទាំង​ការ​ជួយ​កសាង​វត្ត​អារាម ជួយ​ក្មេង​កំព្រា និង​ជួយ​ជន​រងគ្រោះ​ផ្សេងៗ​ទាំង​នេះ ​បាន​ធ្វើ​ឱ្យ​កញ្ញា ​​​​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ និង​ត្រូវ​បាន​បំពាក់​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព​ជើង​គោក កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០២២៕​