បុរី ខេអេស រ៉េស៊ីដេន តុបតែងសោភ័ណភាព អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អាជីវកម្ម

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​បាននិងកំពុង​រៀបចំ​សោភ័ណ​ភាព ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃសុក្រ ចុង​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ បុរី ខេអេស រ៉េស៊ីដេន លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ​​ក៏​សូមស្វាគមន៍ ពុកម៉ែបងប្អូន មកលេងបុរី ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសសម្រាក​ចូលឆ្នាំថ្មី ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ខាងមុខនេះ។

បុរី KS Residence ជាគម្រោង​អភិវឌ្ឍន៍​ដោយ លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង។

ចំពោះតម្លៃមានចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាច​ចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបានរហូតដល់ ៩០% នៃតម្លៃផ្ទះថែមទៀត​ផង។ សម្រាប់ព័ត៌មានសម្អិត សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168 ៕