ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ បានប្រកាសបញ្ចុះតម្លៃ ២ខែជាប់គ្នា សម្រាប់ទិសដៅធ្វើដំណើរ ភ្នំពេញ-វៀតណាម ឬ វៀតណាម-ភ្នំពេញ ដោយតម្លៃសំបុត្រធ្វើដំណើរនៅសល់ត្រឹមតែ ២៨ដុល្លារប៉ុណ្ណោះ ចាប់គិតពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ឱកាសប្រូម៉ូសិននេះ មិនងាយមាននោះទេ ហើយស្របពេលដែលនៅខែឧសភា នឹងមានថ្ងៃឈប់សម្រាកច្រើនគួរសម ដូច្នេះបងប្អូនអាចឆ្លៀតពេលទៅលេងកម្សាន្តនៅទីក្រុងហូជីមិញបាន ដោយចំណាយថ្លៃធ្វើដំណើរជាមួយរថយន្តក្រុមហ៊ុន វិរៈ ប៊ុនថាំ មួយជើងត្រឹមតែ ២៨ដុល្លារប៉ុណ្ណោះ។

ទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
-វេបសាយសម្រាប់កក់ : www.vireakbuntham.com
-ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ 081 911 911
-Telegram link : https://t.me/VETEXPRESS








គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើនជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕