កញ្ញា នី មុនីនាថ ថាកក់តែ 500$ អាចចូលរស់នៅក្នុងគម្រោងបុរី ឧកញ៉ា ហេង បូរិន យ៉ាងមានក្ដីសុខ

អាជីវកម្ម

តារាសម្ដែងដ៏ស្រស់សោភា កញ្ញា នី មុនីនាថ បាន​ឱ្យ​ដឹង​ថា សម្រាប់​បងប្អូនកំពុងស្វែងរកផ្ទះ​ដើម្បីចូលរស់នៅ​ភ្លាមៗ បុរី ហេង បូរិន គ្រុប អាច​បំពេញក្តីស្រមៃរបស់លោកអ្នក​​បាន​ ដោយ​ទិញភ្លាម ចូលនៅភ្លាម​​​​​​យ៉ាង​មាន​ក្តី​សុខ ​​ហើយ​កក់ត្រឹមតែ ៥០០ដុល្លារ​ ​អាច​កាន់សោរចូលនៅតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី ហេង បូរិន របស់ឧកញ៉ា ហេង បូរិន ជាគម្រោងសាងសង់ផ្ទះល្វែងច្រើនប្រភេទ ផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) លាតសន្ទឹងលើផ្ទៃដីប្រមាណជាង ៥ហិចតា មានទីតាំងស្ថិត​នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេស បណ្ដុំទៅដោយ រោងចក្រសហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ ធនាគារ និងតំបន់សក្ដានុពលជាច្រើនផ្សេងៗទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន សាងសង់ផ្ទះរួចរាល់បណ្ដើរៗ និងបានប្រគល់សោជូនអតិថិជនចូលរស់នៅជាបន្តបន្ទាប់។ អ្វីដែលជាលក្ខខណ្ឌដ៏ពិសេសបំផុតនោះ សម្រាប់ការបង់ប្រាក់ គឺអតិថិជនអាច កក់ត្រឹមតែ $500 នឹងក្លាយ​ជាម្ចាស់ផ្ទះភ្លាមៗ។ ឯការបង់ប្រចាំខែ គឺត្រឹមតែ 249$/ខែ ឥតការប្រាក់រយៈពេល ដល់ទៅ ១៥ខែ រួមទាំងលក្ខខណ្ឌ​ចរចាជាក់ស្ដែងជូនអតិថិជនផ្ទាល់ផងដែរ។

បុរី ហេង បូរិន មានប្រព័ន្ធលូ ប្រព័ន្ធទឹក ភ្លើង(រដ្ឋ) រួចជាស្រេច និង​មានការថែមជូនសម្ភារៈពេញផ្ទះ និងរង្វាន់​ផ្សេងៗជាច្រើនផ្សេងទៀត។ សម្រាប់ព័ត៌មានលំអិត​ សូម​ទំនាក់ទំនង​តាម​រយៈលេខទូរស័ព្ទ៖ 096 735 9798/ 078 88 70 70/ 068 88 70 70 ៕