ផ្អើលអស់អ្នកស្រុកភូមិទាំងព្រឹកព្រលឹម ឧទ្ធម្ភាគចក្រលំដាប់អភិជនហោះយករង្វាន់ ២មុឺនដុល្លារ ជូនអតិថិជនដល់គេហដ្ឋាន

អាជីវកម្ម

មិនធ្លាប់មានទេនៅកម្ពុជា! CAMBODIA BEER កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៣ នេះ បានធ្វើរឿងដ៏អស្ចារ្យ និងចងចាំបំផុតក្នុងឆាកជីវិត ជូនអតិថិជនកំពូលសំណាង​ ៣រូប ដែលទើបតែឈ្នះរង្វាន់ធំក្នុងម្នាក់ ២ម៉ឺនដុល្លារ ដោយបញ្ចេញឧទ្ធម្ភាគចក្រលំដាប់អភិជន អញ្ជើញពួកគាត់ដល់គេហដ្ឋាន ពីខេត្ត មកទទួលប្រាក់រង្វាន់ដល់រាជធានីភ្នំពេញ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹកព្រលឹមស្រាងៗ ថ្ងៃមិនទាន់រះផង អ្នកបើកបរឧទ្ធម្ភាគចក្រ ដ៏ប្រណិតលំដាប់អភិជនរបស់ក្រុមហ៊ុន ជីប ម៉ុង  ធ្វើដំណើរទៅទទួលអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដល់ផ្ទះ នៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ ដើម្បីមកទទួល ប្រាក់រង្វាន់សុទ្ធម្នាក់ ២ម៉ឺនដុល្លារពី CAMBODIA BEER។ 

អតិថិជន មហាសំណាង ជាងគេបំផុត ដែលទទួលបានការផ្ដល់កិត្តិយសទាំង ៣រូប បានបញ្ចេញអារម្មណ៍ទាំងរំភើប និងត្រេកអរថា ខ្លួនត្រូវរង្វាន់ទឹកប្រាក់ ២ម៉ឺនដុល្លារ មិនទាន់បាត់អរផង ឥលូវបែរជាមានសំណាង បានមកជិះឧទ្ធម្ភាគចក្រលំដាប់អភិជនរបស់ក្រុមហ៊ុន ជីប ម៉ុង ទៀត ដូចជាសំណាងផ្ទួនៗ សឹងតែមិនគួរឱ្យជឿ និងមិនអាចបំភ្លេចបានឡើយក្នុងមួយឆាកជីវិតនេះ។ 

ក្រៅពីបញ្ជូនឧទ្ធម្ភាគចក្រទៅយកអតិថិជនដល់គេហដ្ឋាន ផ្អើលអស់អ្នកស្រុកភូមិ អតិថិជនកំពូលមហាសំណាងទាំង ៣រូប ដែលឈ្នះរង្វាន់ម្នាក់ៗ ២មុឺនដុល្លារ ពី CAMBODIA BEER ក៏ត្រូវបានក្រុមហ៊ុនអញ្ជើញតាម រថយន្តប្រណីតម៉ាក Rolls Royce ដើម្បីបន្តដំណើរទៅទស្សនកិច្ចផ្ទាល់ ពីសង្វាក់ផលិតកម្ម ផលិតភេសជ្ជៈ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស រួមទាំងទទួលទានអាហារជុំគ្នានៅហាងអាហារដ៏ល្បីឈ្មោះ ក្នុងផ្សារទំនើប Chip Mong 271 Mega Mall ភ្នំពេញថែមទៀតផង។ 

អតិថិជនរបស់ CAMBODIA BEER ដែលមានសំណាងឈ្នះរង្វាន់ទាំង៣រូប មានឈ្មោះ សាំង គីម រស់នៅខេត្តពោធិ៍សាត់, មាស ដារ៉ា ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ និង ប៉ូវ សុខអូន ភេទប្រុស រស់នៅខេត្តកំពង់ស្ពឺ។ បទពិសោធន៍ដ៏អស្ចារ្យក្រៃលែង និងធ្វើឱ្យក្ដីស្រមៃ របស់អតិថិជនក្លាយជាការពិតនេះ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ហ៊ានយក Helicopter ផ្តល់កិត្តិយសដល់អតិថិជនមហាសំណាងរបស់ខ្លួន។

រោងចក្រ ខ្មែរ ប៊ែវើរីជីស គឺរោងចក្រ ស្តង់ដារកម្រិតអន្តរជាតិ ISO អាចប្រកួតប្រជែងជាមួយ រោងចក្រនៅប្រទេសជិតខាងបាន។ ក្នុងនោះ រោងចក្របានផលិតចេញគ្រប់ភេសជ្ជៈ ជាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការលើទីផ្សារ រួមមានដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ (អិចប្រេស) រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា ដែលសុទ្ធតែជាភេសជ្ជៈរបស់ខ្មែរ មានគុណភាពលំដាប់ពិភពលោក អាចប្រកួតប្រជែងជាមួយនឹងផលិតផលរបស់បរទេសបាន៕