ផ្ទះក្នុងក្តីស្រមៃរបស់គ្រួសារថ្មីថ្មោង តម្លៃត្រឹមតែជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ

អាជីវកម្ម

សម្រាប់គ្រួសារថ្មីថ្មោង ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍​​ហើយ និង​មាន​ក្តីស្រមៃ​ចង់​បាន​ផ្ទះ​មួយ​សមរម្យ​​ ដើម្បី​កសាង​គ្រួសារ​តូចមួយ​ដ៏​កក់ក្តៅ​នោះ គឺ​អាច​​​រក​បាន​​​នៅ​ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដោយ​ផ្ទះ​​​​មាន​តម្លៃ​តែ​ជាង​ ៤ម៉ឺនដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រភេទ​លំនៅឋាន សម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅជិតរមណីយដ្ឋាន​កៀនស្វាយក្រៅ ធ្វើដំណើរ​ត្រឹមតែ ១៥នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។

អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន​ គឺបុរី ខេអេស រ៉េស៊ីដេន មានរបងមុខផ្ទះ មុខផ្ទះធំទូលាយ ផ្លូវក្នុងបុរីធំទូលាយ និងសាងសង់ផ្ទះរួចរាល់ ១០០% ​​ហើយ​ ដូច្នេះភ្ញៀវ​ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចកាន់សោរ​ចូលរស់នៅបានតែម្ដង។ ចំពោះតម្លៃ​មាន​ចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០%, ២០% , ៣០% ឬ​បង់​រំលស់​សុទ្ធ​ក៏​បាន ដោយ​បង់​ត្រឹម​តែ​ជាង ៣០០​ដុល្លារ​ប្រចាំខែ​ នឹងអាច​ចូលរស់នៅបាន។ លក្ខខណ្ឌ​ងាយ​ស្រួលបែបនេះ មានតែនៅ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) តែប៉ុណ្ណោះ។

បុរី ខេអេស រ៉េស៊ីដេន ជាគម្រោង​អភិវឌ្ឍន៍​ដោយ លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មាន​ចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ៕