បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា កំពុងមានកម្មវិធីប្រូម៉ូសិនពិសេស ដោយតម្លៃផ្ទះវីឡាមួយ ត្រឹមតែជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ ហើយអតិថិជនអាចបង់រំលស់ប្រចាំខែត្រឹមតែជាង ៣០០ដុល្លារ នឹងអាចទទួលបានផ្ទះដ៏ស្រស់ស្អាត នៅក្បែរក្រុងបាន។

បុរី KS Residence ជាគម្រោងអភិវឌ្ឍន៍ដោយ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត។
ផ្ទះវីឡាកូនកាត់ បុរី ខេអេស រ៉េស៊ីដេន មានតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាចចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបានរហូតដល់ ៩០% នៃតម្លៃផ្ទះថែមទៀតផង។ សម្រាប់ព័ត៌មានសម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168៕


