កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ មានភ្ញៀវមួយក្រុមតូច បានអញ្ជើញទៅមើលផ្ទះនៅបុរី ខេអេស រ៉េស៊ីដេន ហើយក៏ពេញចិត្តបរិយាកាសនៅទីនោះយ៉ាងខ្លាំង និងបានសម្រេចចិត្តទិញយកផ្ទះចំនួនពីរ ជាប់គ្នាតែម្តង ជាប្រភេទផ្ទះវីឡាកូនកាត់ ២បន្ទប់គេង ៣បន្ទប់ទឹក ស្ថិតនៅកែងផ្លូវមួយ និងនៅជាប់កែងមួយ។
តាមការបញ្ជាក់ពីអតិថិជន បានឱ្យដឹងថា ខ្លួនសម្រេចចិត្តទិញយកផ្ទះវីឡាកូនកាត់ភ្លាមៗបែបនេះ ព្រោះពេលបានមកមើលផ្ទះនៅបុរី ខេអេស រ៉េស៊ីដេន ក៏មានការពេញចិត្តស្រឡាញ់ខ្លាំងតែម្តង ដោយសារនៅទីនេះមានខឿនមុខផ្ទះ មានរបងព័ទ្ធជុំវិញ និងផ្លូវធំទូលាយល្អ។ ជាពិសេស ទិញភ្លាម ទទួលបានប្លង់រឹងបំបែកក្បាលដីភ្លាម និងទទួលបានសោរផ្ទះភ្លាមៗតែម្តង។ ម្យ៉ាងទៀត លោកស្រីចូលចិត្តបរិយាកាសបែបនៅបុរី ខេអេស រ៉េស៊ីដេន ព្រោះស្រឡាញ់ទីធ្លារធំៗ ដូចជាផ្លូវទូលាយ ទាំងមុខផ្ទះ និងនៅខាងក្រោយផ្ទះក៏នៅមានសល់ដីថែមទៀត។
បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា។ ក្នុងគម្រោងបុរី មានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត។
ផ្ទះវីឡាកូនកាត់ បុរី ខេអេស រ៉េស៊ីដេន ដែលមានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាចចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបានរហូតដល់ ៩០% នៃតម្លៃផ្ទះថែមទៀតផង។ សម្រាប់ព័ត៌មានសម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168៕