នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ បុរី ខេអេស រ៉េស៊ីដេន មានកម្មវិធីប្រូម៉ូសិនពិសេស ជូនអតិថិជន ដែលទិញផ្ទះវីឡាកូនកាត់ ឬវីឡាទោល។ ជាពិសេសផ្ទះបានសាងសង់ហើយ ១០០% ទិញភ្លាម អាចកាន់សោរចូលរស់នៅបានភ្លាមតែម្តង។
កម្មវិធីប្រូម៉ូសិនចុងខែនេះ មានដូចជា សម្រាប់ផ្ទះវីឡាកូនកាត់ (LS & LM) បើបង់មុនចាប់ពី ១០% ឡើងទៅ នឹងទទួលបានការបន្ថែមជូននូវទូទឹកកកចំនួន១ គ្រឿង និងម៉ាស៊ីនត្រជាក់ ២ គ្រឿង ឬបញ្ចុះតម្លៃ ១,០០០ដុល្លារ។ ដោយឡែកសម្រាប់វីឡាទោល (លក់បង្ហើយ) បើអតិថិជនបង់មុន ១០% នឹងទទួលបញ្ចុះតម្លៃ ១%, បង់មុន ២០% បញ្ចុះតម្លៃ ២%, បង់មុន ៣០% បញ្ចុះតម្លៃ ៣% ហើយបើបង់មុន ៥០% នឹងបញ្ចុះតម្លៃជូន ៥% និងម៉ាស៊ីនត្រជាក់ ៣ គ្រឿង (ថែម១គ្រឿងៗគ្រប់បន្ទប់គេងទាំង៣)។
-សូមទាក់ទងមកឥឡូវនេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168។
-ទីតាំងបុរី ស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឬ Google Map៖ https://maps.app.goo.gl/qh1pfu2XBrh7n9qK8
បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕