គ្រឿងសង្ហារឹម Ashley ល្បីលក់ដាច់បំផុតនៅអាមេរិកមាន ២ម៉ឺនសាខាទូទាំងពិភពលោក កំពុងបញ្ចុះតម្លៃរហូត ៦០% នៅកម្ពុជា

អាជីវកម្ម

ប្រេនគ្រឿងសង្ហារឹមដ៏ល្បីឈ្មោះនាំចូលពីសហរដ្ឋអាមេរិក Ashley កំពុងតែផ្ដល់ជូនប្រូម៉ូសិនលក់បញ្ចុះតម្លៃពិសេសពាក់កណ្ដាលឆ្នាំរហូតដល់ទៅ ៦០% នៅទីតាំងទាំង ៣សាខា ក្នុងប្រទេសកម្ពុជា។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រូម៉ូសិនលក់បញ្ចុះតម្លៃពិសេស ពាក់កណ្ដាលឆ្នាំ Mid  Year Sale រហូតដល់ ៦០% ពីផលិតផល គ្រឿងសង្ហារឹមប្រេនដ៏ល្បីឈ្មោះផលិតផលដើមពីសហរដ្ឋអាមេរិក Ashley កំពុងតែទាក់ទាញអតិថិជនមានតម្រូវការទិញគ្រឿងសង្ហារឹម ចូលគេហដ្ឋាន ដែលសុទ្ធតែជាផលិតផលមានគុណភាពល្អ ហើយមានការទទួលស្គាល់គុណភាពជុំវិញពិភពលោកជាខ្លាំង។

តំណាងប្រេន Ashley នៅក្នុងប្រទេសកម្ពុជា បាននិយាយថា បើគិតមកដល់បច្ចុប្បន្ននេះ ប្រេនដ៏ល្បីរបស់អាមេរិកមួយនេះ កំពុងដំណើរការសាខាហាងសរុបរហូតដល់ទៅជាង ២ម៉ឺនសាខា នៅទូទាំងពិភពលោក ហើយនៅប្រទេសកម្ពុជា ក៏កំពុងបើកចំនួន ៣សាខាធំៗផងដែរ។ ហើយសម្រាប់ប្រូម៉ូសិន ពាក់កណ្តាលឆ្នាំ២០២៣ លក់បញ្ចុះតម្លៃ ៦០% នេះ Ashley កំពុងប្រកាសផ្ដល់ជូនអតិថិជនរបស់ខ្លួន ទាំង ៣សាខា ដែលធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះការប្រូម៉ូសិនទាំង ៣សាខារបស់ប្រេនល្បីអាមេរិក Ashley រួមមាន៖

សាខាទី១៖ គឺស្ថិតនៅសាខាព្រះមុនីវង្ស នៅលើមហាវិថី ព្រះមុនីវង្ស ខាងកើតឆៀងខាងជើងស្តុបបូកគោក ១៥០ម៉ែត្រ។ សម្រាប់លេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនងគឺ 078 398 399/ 010 398 399។  Telegram https://t.me/AshleyFurnitureHomestoreCambodia  ឬអាចឆែកតាម https://goo.gl/maps/oxyeTL16yjq

សាខាទី២៖ ស្ថិតនៅសាខាសែនសុខ នៅលើមហាវិថីអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្ទះលេខ៧&៨ ខាងលិច ផ្សារទំនើប​ ១៥០ម៉ែត្រ។ លេខទំនាក់ទំនង ០78 855 955/០10 795 895។ Telegram: https://t.me/ashleysensok ឬអាចឆែកតាម https://goo.gl/maps/cv8iyC2xqNB2

សាខាទី៣៖ ស្ថិតនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ជាន់ទី២។ លេខទំនាក់ទំនង 078 555 153/ 086 555 153។ Telegram: https://t.me/AshleyFurnitureChipMong271 ឬអាចឆែកតាមhttps://maps.app.goo.gl/y9WiNJnhpi6w1yM17?g_st=ic ។

Ashley Furniture Home Store គឺជាម៉ាកយីហោគ្រឿងសង្ហារឹមដ៏ល្បីល្បាញ និងជាប់ឈ្មោះជាម៉ាកលក់ដាច់ជាងគេបំផុតនៅអាមេរិក និងចែកចាយលក់ជាង ១៥៥ ប្រទេសនៅលើពិភពលោក។ ចំពោះម៉ូតឌីហ្សាញវិញ គឺពិតស្អាត ប្លែកពីគេ ដោយ Ashley មានម៉ូតឌីហ្សាញបែប American Lifestyle ស្អាតទាក់ភ្នែកច្រើន Style នៃការឌីហ្សាញ និងធានាថា ពិតជាគ្រឿងសង្ហារឹមដែលមានគុណភាពល្អ និងតម្លៃសមរម្យសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា៕