គម្រោង ផាក លែន ពោធិ៍ចិនតុង របស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសបើកលក់ទីតាំងថ្មី នៅថ្ងៃទី០៥-០៦ ខែសីហាខាងមុខនេះ ជាមួយការផ្ដល់ជូនអតិថិជនដ៏ពិសេសបំផុត រយៈពេល២ថ្ងៃ ជាមួយការបង់ប្រាក់ប្រចាំខែទាប ត្រឹមតែ ៧៨០ដុល្លារ/ខែប៉ុណ្ណោះ។ បន្ថែមពីនេះ អតិថិជនក៏នឹងមានបង្វិលកងសំណាងឈ្នះប័ណ្ណបញ្ចុះតម្លៃរហូតដល់ ៨០០០ដុល្លារ ហើយកាន់តែអស្ចារ្យ ជម្រើសបង់ប្រាក់តិចជាមុន និងឥតការប្រាក់យូរជាងមុន រហូតដល់ ២៥ខែ។

ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងដ៏លេចធ្លោមួយ ក្នុងចំណោមគម្រោងសាងសង់លំនៅដ្ឋានជាច្រើនផ្សេងទៀត របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានបើកលក់តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ។ បើទោះបីជាសេដ្ឋកិច្ចសកល កំពុងមានការថមថយបន្តិចក៏ពិតមែន ក៏ប៉ុន្តែ គម្រោង ផាក លែន ពោធិ៍ចិនតុង នៅតែបន្តដំណើរការសាងសង់ជាធម្មតា ប្រកបដោយវឌ្ឍនភាព និងត្រៀមរួមជាស្រេច ក្នុងការប្រគល់ផ្ទះជូនអតិថិជន ចូលមករស់នៅ និងប្រកបអាជីវកម្ម ក៏ដូចជាបើកសាងសង់ប្លុកថ្មីជាបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន។

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅក្នុងទីតាំងដ៏អំណោយផល ពោលគឺស្ថិតនៅត្រឹមតែ ២នាទី ពីមហាវិថី សហព័ន្ធរុស្សី ដែលមានចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងប្រជាជនរស់នៅដ៏ច្រើនកុះករ។ គម្រោងនេះមានផ្លូវខ្វាត់ខ្វែង ពីមហាវិថីសហព័ន្ធរុស្សី ផ្លូវ137K និងផ្លូវ113K នាំមកនូវចរាចរណ៍មមាញឹក ល្អបំផុតសម្រាប់ប្រភេទផ្ទះអាជីវកម្មបែបទំនើប។

អ្វីដែលជាភាពទាក់ទាញ និងប្រកបដោយផាសុកភាពនោះ គឺការគិតគូប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយជូនអតិថិជន មានឧទ្យានធម្មជាតិបៃតង ដែលផ្ដល់មុខងារយ៉ាងសម្បូរបែប តម្រូវតាមការរស់នៅឱ្យកាន់តែល្អប្រសើរបំផុត។ ទីធ្លាសួនដ៏ធំទូលាយ ដែលអាចរត់ហាត់ប្រាណ ប្រកបដោយភាពស្រស់ស្រាយគ្រប់ពេលវេលា រួមទាំងមានកន្លែងក្មេងលេង ប្រកបដោយបរិយាកាសល្អ, ដើមឈើធំៗផ្ទាល់ក្នុងគម្រោង ផ្តល់នូវម្លប់ត្រជាក់ និងភាពស្រស់បំព្រងជារៀងរាល់ថ្ងៃ។
គម្រោង ផាក លែន ពោធិ៍ចិនតុង បានសាងសង់លំនៅឋានប្រណីតៗ ជាច្រើនប្រភេទដូចជា វីឡា ឃ្វីន, វីឡា ឃ្វីន A, វីឡា ឃ្វីន B II, វីឡាភ្លោះ SII, វីឡា កូនកាត់ A S II, វីឡា កូនកាត់ B III និង ហ្សប ហៅស៍ II។
កុំភ្លេចណា៎! ទទួលយកប្រូម៉ូសិនដ៏មហាអស្ចារ្យ និងមិនធ្លាប់មាន ធំៗចំនួន ៣ ពីគម្រោងលំនៅឋាន ផាក លែន ពោធិ៍ចិនតុង នៅថ្ងៃទី០៥-០៦ ខែសីហា នេះ ព្រោះចំនួនមានកំណត់៕






