វឌ្ឍនៈ ព្រីមៀមឡៃ បង្កើតភាពភ្ញាក់ផ្អើលជាមួយរសជាតិដ៏ស្រាលស្រទន់ និងកម្រិតកាឡូរីទាបត្រឹមតែ ៩៦ កាឡូរី (វីដេអូ)

អាជីវកម្ម

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី រសជាតិថ្មី ប្លែកមិនធ្លាប់មាននៅលើទីផ្សារកម្ពុជា គឺ វឌ្ឍនៈ ព្រីមៀមឡៃ(Vattanac Premium Light) ក្រោមវត្តមាន អ្នកឧកញ៉ា សំ អាង និងអ្នក​ឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ដៃគូចែកចាយ ទូតសុច្ឆន្ទៈ និងសិល្បៈករ សិល្បៈការីនីល្បីៗជាច្រើន ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៩ កញ្ញា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ នៅក្នុង​​កម្មវិធីសម្ពោធស្រាបៀរថ្មីនេះ បានផ្តល់ភាពភ្ញាក់ផ្អើល ​និងសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការក្រេប​​រសជាតិស្រាលដ៏ស្រទន់ របស់ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ និងការសម្តែងសិល្បៈ បទចម្រៀងល្បីៗរបស់​​កំពូលតារាចម្រៀង អ្នកនាង មាស សុខសោភា លោក នីកូ លោក G-Devith និងអ្នកនាងទេព បូព្រឹក្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “ម៉ាក​សញ្ញា   វឌ្ឍនៈ ត្រូវបានផលិតឡើងពីទស្សនៈនៃការជួបជុំ ដើម្បីចែករំលែកភាពរីករាយព្រោះយើងជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ដូច្នេះហើយយើងចង់បន្តចែករំលែក​ភាព​​រីក​រាយ​សម្រាប់ការ​ជួបជុំរបស់​​​​លោក​អ្នកឲ្យបានកាន់តែយូរ ព្រោះវឌ្ឍនៈ ព្រីមៀមឡៃ មាន​រស​ជាតិ​​​​​​​​ស្រាល ស្រទន់ ស្រួល​ទទួលទាន ដូចជា​ពាក្យ​ស្លាករបស់វឌ្ឍនៈ ព្រីមៀមឡៃ “ស្រទន់ ស្រស់​ស្រាយ​ទាំងអស់គ្នា” និងជាភាសា​អង់គ្លេស Life’s Simple Pleasure ដែលឆ្លុះបញ្ចាំងពីភាពរីករាយពិតប្រាកដរបស់យើងទាំងអស់គ្នាដែលកើតឡើងពីក្តីសុខសាមញ្ញៗរាល់ថ្ងៃដែលយើងមាន ហើយចែករំលែកឲ្យខ្លួនឯង មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់។”

វឌ្ឍនៈ ព្រីមៀមឡៃ គឺជាស្រាបៀរប្រណិតផលិតឡើងប្រកបដោយមោទកភាព និង​ល្អ​ឥត​​ខ្ចោះសម្រាប់មនុស្សសម័យថ្មី ជាមួយរសជាតិស្រាល​​ស្រទន់ ក្លិនឈ្ងុយប្រហើរ គុណភាព​​​លំដាប់អន្តរជាតិ ផលិតឡើងពីស្រូវសាឡីសុទ្ធ មានកម្រិតកាឡូរីទាបត្រឹមតែ ៩៦ កាឡូរី សម្រាប់ចំណុះ៣៣០ ម.ល ជាមួយកម្រិតជាតិអាល់កុលទាប​​ត្រឹមតែ ៤.១ % ងាយ​​ស្រួលទទួលទាន ផ្តល់ឲ្យលោកអ្នកនូវអារម្មណ៍កាន់​តែ​ស្រស់​​ស្រាយ ធ្វើឲ្យ​ការជួប​ជុំ​របស់​​អ្នក​កាន់តែរីករាយបានយូរ រីករាយរាល់ថ្ងៃ រីករាយគ្រប់ទីកន្លែង។ លើសពីរសជាតិស្រាលស្រទន់ដ៏ឈ្ងុយឆ្ងាញ់ពីស្រូវសាឡីសុទ្ធ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ពីក្រវិលកំប៉ុងរបស់ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ ដូចជាទឹកប្រាក់រហូតដល់២០លានរៀល រថយន្តភីកអាប់ និងម៉ូតូសេរីថ្មីជាច្រើនរង្វាន់។

គួរបញ្ជាក់ថា វឌ្ឍនៈ ព្រីមៀមឡៃ ជាសមិទ្ធផលថ្មីទី ៩ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ ក្រហម ភេសជ្ជៈ វី-អាកទីវ បៃតង ដែលផលិតផលទាំងអស់ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន គ្រប់ទិសទី ព្រមទាំងទទួលបានការទទួលស្គាល់ និងឈ្នះមេដាយមាសផ្ទួនៗជាបន្តបន្ទាប់​ពីស្ថាប័នអន្តរ​​ជាតិជាច្រើនដូចជា Monde Selection និង World Beer Awards ៕