អបអរ ទេព បូព្រឹក្ស ត្រឡប់មកចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ

អាជីវកម្ម

ស្វាគមន៍កំពូលសិល្បការិនីចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ទេព បូព្រឹក្ស ក្នុងការត្រឡប់មកចូលវិស័យ​សិល្បៈ​វិញ ជាមួយរសអារម្មណ៍តន្រ្តីបែបថ្មី បទចម្រៀងថ្មី ស្តាយ៍ប្លែក និងត្រូវបានប្រកាសជាទូតសុច្ឆន្ទៈផ្លូវការ​របស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ នៅក្នុងកម្មវិធីប្រគំតន្រ្តី “NEW ERA” ដែលប្រព្រឹត្តទៅនៅ ដឹព្រីមៀម សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះកិច្ចសន្យានេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ សិល្បការិនី បវរកញ្ញាកម្ពុជា រួមទាំងហ្វេនៗជាច្រើន ដែលមានវត្តមានធ្វើជាសក្ខីភាព​នៃការចុះហត្ថលេខា ព្រម​ទាំងមានការចាក់បង្ហាញនូវវីដេអូស្ពតពាណិជ្ជកម្មថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលចូលរួមសម្តែង​លើកដំបូង​ពីសំណាក់សិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស យ៉ាងរស់រវើក និងពោរពេញដោយថាមពល។

ក្នុងឱកាសនោះផងដែរ ទេព បូព្រឹក្ស ក៏បានបង្ហាញនូវអារម្មណ៍ដ៏រំភើបរីករាយ ជាពិសេស ដែលបានសហការ​ជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំយកនូវភាពសប្បាយរីករាយអស្ចារ្យនៅក្នុងកម្មវិធីប្រគំតន្រ្តី “NEW ERA” ដែលរៀបចំឡើងជាកិច្ចស្វាគមន៍រូបគាត់ សម្រាប់ការត្រឡប់មកវិញ ក្រោយពេលសម្រាក​ពីសិល្បៈ​មួយរយៈ ព្រមទាំងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីដ៏អស្ចារ្យជាច្រើនទៀតជាមួយ វឌ្ឍនៈ ប៊្រូវើរី បន្តបន្ទាប់ ​ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីស្វាគមន៍វត្តមានរបស់សិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស ចូលមកកាន់គ្រួសារ វឌ្ឍនៈ ប្រ៊ូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ថា “ទេព បូព្រឹក្ស គឺជាសិល្បការិនី មួយរូបដែលមានទេពកោសល្យ មានឆន្ទៈ​មោះមុត មានភាពឆ្លាតវៃ និងចេះអភិវឌ្ឍសមត្ថភាពខ្លួនបានយ៉ាងល្អក្នុងវិថីសិល្បៈ ដែលតែងតែនាំមកនូវភាព​អស្ចារ្យ ភាពភ្ញាក់ផ្អើល ភាពច្នៃប្រឌិតថ្មី ប្លែកក្នុងការផលិតបទចម្រៀងទាំងបទបែបមនោសញ្ចេតនា និងបទបែប​ហ៊ីបហបមកអន្រួនបេះដូងយុវវ័យសម័យថ្មី”។

អ្នកឧកញ៉ា បានបន្តទៀតថា “ទេព បូព្រឹក្ស តែងផ្តោតសំខាន់លើការផលិតបទចម្រៀងដែលមានគុណភាព ដែល​ឆន្ទៈបែបហ្នឹង គឺស្របតាមឆន្ទៈរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានរសជាតិ និង​គុណភាពទទួលស្គាល់លំដាប់ពិភពលោក សម្រាប់អតិថិជនយើងនៅគ្រប់ទិសទី ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប្រ៊ូវើរី និង ទេព បូព្រឹក្ស នឹងនាំអ្វីអស្ចារ្យសម្រាប់រូបគាត់ផ្ទាល់ ក៏ដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ វី-អាកទីវ របស់យើង”។

គួរបញ្ជាក់ថា ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី “NEW ERA” ដែល​រៀបចំជាពិសេសដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស នឹងយក​បរិច្ចាគជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ដែលនេះបង្ហាញពីទឹកចិត្តដ៏សប្បុរស និងការចូលរួមដ៏សំខាន់ក្នុងការ​ជួយដល់សង្គមជាតិ ដែលនៅក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី តែងតែធ្វើនាពេលកន្លងមក។