ផ្ទះគំរូ វីឡាឃ្វីន របស់បុរី វិមានសំណាង ដែលជាផ្ទះវីឡាលំដាប់អភិជន កំពុងតែសម្រុកសាងសង់ស្ទើរតែរួចរាល់ ១០០% ហើយ ខណៈដែលបច្ចុប្បន្ននេះក្រុមការងារជំនាញ កំពុងធ្វើការចាក់បេតុងនៅក្នុងទីធ្លារបរិវេណផ្ទះ។ បុរី វិមានសំណាង នៅតែបន្តការសាងសង់ជូនអតិថិជន ដើម្បីធានាផ្តល់ជូនវីឡាប្រណីតក្នុងក្តីស្រមៃរបស់លោកអ្នក ឱ្យបានទាន់ពេលវេលា។

បុរី វិមានសំណាង បានប្រកាសបើកគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអភិជន មានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ។ ក្នុងគម្រោង មានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។



សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 011 62 67 89
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐄𝐦𝐚𝐢𝐥: [email protected]
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ ។