នៅថ្ងៃនេះ បុរី វិមានសំណាង សូមបង្ហាញជូននូវសម្រស់ពិតរបស់ វីឡាព្រីន (Prince Villa) ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារវ័យក្មេង លំដាប់អភិជននៅកម្ពុជា។

វីឡាព្រីន (Prince Villa) ជាប្រភេទផ្ទះប្រណិតមួយ នៃបុរី វិមានសំណាង ក្នុងចំណោមប្រភេទផ្ទះផ្សេងៗទៀតដូចជា ផ្ទះអាជីវកម្ម វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។ វីឡាព្រីន ត្រូវបានសាងសង់ឡើងជាមួយនឹងម៉ូតមានជ្រីច្រើនយ៉ាងស្រស់ស្អាត ខណៈដែលក្នុងបុរី មានព្រែកធម្មជាតិ និងសួនធម្មជាតិ ដែលធ្វើឱ្យជិវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ផ្សាភ្ជាប់នឹងធម្មជាតិ ជាមួយនឹងអារម្មណ៍ដ៏ស្រស់ស្រាយ។




បុរី វិមានសំណាង ស្ថិតនៅជិត ផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបម៉ាក្រូសែនសុខ ផ្សារទំនើបគ្លូប៊លហៅស៍សែនសុខ កីឡដ្ឋានមរតកតេជោ វិមានឈ្នះ-ឈ្នះ សួនសត្វសាហ្វារីភ្នំពេញ និងកន្លែងកម្សាន្តជាច្រើនទៀត។
ក្រោមការវិនិយោគពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 011 62 67 89
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐄𝐦𝐚𝐢𝐥: [email protected]
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ ។