ក្រុមហ៊ុន លី ហួរ លីស៊ីង៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ ដំណើរឆ្ពោះទៅកាន់ភាពលូតលាស់ឥតឈប់ឈរ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

អាជីវកម្ម

ផ្តើមចេញពីស្ថាបនិក លោកឧកញ្ញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាន​បង្កើតក្រុមហ៊ុនឡើងក្នុងឆ្នាំ២០១៥ ដោយបានចុះបញ្ជីលេខ០០០០០៦៩៤ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន លី ហួរ លីស៊ីង បានបោះជំហ៊ានយ៉ាងលឿន ដោយធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណ​ជាផ្លូវការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងបង្កើតសេវាកម្មភតិសន្យាម៉ូតូនៅឆ្នាំ២០១៧ និងសេវាកម្ម Lease-back នៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើនដើមទុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនគម្រប់ខួប៨ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តនិរន្តរភាព ប្រកបដោយចក្ខុវិស័យ​វែង​ឆ្ងាយ និងយូរអង្វែង ដើម្បីអោយក្លាយជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា។ ដោយមើលឃើញ​ពី​ភាព​លូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុន មជ្ឈដា្ឋនដៃគូសហការបានចាប់​អារម្មណ៍វិនិយោគរួមគ្នា ដើម្បីពង្រីក​សក្តានុពលក្រុមហ៊ុនកាន់តែធំទូលាយទូទាំងប្រទេស។

ព្រឹត្តិការណ៍ដ៏ធំមួយនឹងកើតឡើង គឺកម្មវិធីអបអរសាទរ ការវិនិយោគរួមគ្នារវាង ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង Hotai Finance Co. Ltd ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ភ្ញៀវសំខាន់ៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមតារាចម្រៀងនិង​សិល្បៈល្បីៗមកចូលរួមអបអរសាទរផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន លី ហួរ លីស៊ីង ជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេ​នៅកម្ពុជាក្នុងការផ្តល់​សេវា​ភតិសន្យា រថយន្ត និងម៉ូតូ ព្រមទាំងសេវាកម្ម Lease-back ផងដែរ។