លោក ហ៊ុន តុហូ ប្រធានស្ថាបត្យករ នៃបុរី វិមានសំណាង បានធ្វើការបង្ហាញពីគោលគំនិតសំខាន់ៗ (Concept) នៃការសាងសង់វីឡាឃ្វីន ដែលជាវីឡាប្រណិតបែបក្លាសិក ឬបែបបារាំង ដើម្បីឱ្យបងប្អូនជ្រាបកាន់តែច្បាស់ពី សំណង់ប្រណិតរបស់ បុរី វិមានសំណាង។

ប្រធានស្ថាបត្យករ វ័យក្មេងរូបនេះ បានលើកឡើងថា ចំពោះគោលគំនិតចម្បងនៃការឌីហ្សាញ វីឡាឃ្វីន របស់បុរី វិមានសំណាង ត្រូវបានសិក្សានិងយកទម្រង់ចេញពីទម្រង់បែបក្លាសិក។ ម្យ៉ាងទៀត ការឌីហ្សាញផ្នែកខាងក្រៅ គឺជាការរួមបញ្ចូលគ្នារវាងបែបក្លាសិកនិងបែបទំនើប ដែលធ្វើឱ្យវីឡាទាំងមូលកាន់តែមានប្រណិតភាព និងភាពទាន់សម័យ។
សូមទស្សនាវីដេអូបន្ថែមខាងក្រោម៖
បុរី វិមានសំណាង ស្ថិតនៅជិត ផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបម៉ាក្រូសែនសុខ ផ្សារទំនើបគ្លូប៊លហៅស៍សែនសុខ កីឡដ្ឋានមរតកតេជោ វិមានឈ្នះ-ឈ្នះ សួនសត្វសាហ្វារីភ្នំពេញ និងកន្លែងកម្សាន្តជាច្រើនទៀត។
ក្រោមការវិនិយោគពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។



សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 011 62 67 89
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐄𝐦𝐚𝐢𝐥: [email protected]
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ ។