អតិថិជនរបស់ បុរី វិមានសំណាង បានអញ្ជើញទៅទទួលផ្ទះអាជីវកម្ម ហ្សបហៅស៍ និងបានទទួលបានបណ័្ណកម្មសិទ្ធិ ព្រមទាំងកាន់សោចូលរស់នៅប្រកបអាជីវកម្មជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកស្រី ណាំ ម៉ារី ប្រធានផ្នែកលក់បុរី វិមានសំណាង បានថ្លែងឱ្យដឹងថា ហ្សបហៅស៍ បុរី វិមានសំណាង ត្រូវបានសាងសង់ឡើងនៅលើផ្លូវធំ ផ្លូវរដ្ឋ៣០ម៉ែត្រ ក្នុងគោលដៅសម្រាប់ប្រកបអាជីវកម្ម និងមានត្រឹមតែ ២២យូនីតតែប៉ុណ្ណោះ។ លោកស្រីបានបន្តថា ក្នុងចំណោម ហ្សបហៅស៍ ២២យូនីតនេះ មានចំនួនពាក់កណ្តាល បានសាងសង់រួចរាល់ និងបានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ហើយ និងនៅសល់ប្រមាណពាក់កណ្តាលទៀត ត្រៀមនឹងទទួលផ្ទះដូចគ្នាដែរ ដែលការសាងសង់យ៉ាងយូរនឹងចប់ ១០០% នៅដើមខែវិច្ឆិកា ខាងមុខនេះ។
បុរី វិមានសំណាង ស្ថិតនៅជិត ផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបម៉ាក្រូសែនសុខ ផ្សារទំនើបគ្លូប៊លហៅស៍សែនសុខ កីឡដ្ឋានមរតកតេជោ វិមានឈ្នះ-ឈ្នះ សួនសត្វសាហ្វារីភ្នំពេញ និងកន្លែងកម្សាន្តជាច្រើនទៀត។
ក្រោមការវិនិយោគពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។



សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 011 62 67 89
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐄𝐦𝐚𝐢𝐥: [email protected]
𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ ។