ក្រុមហ៊ុន ប៊ូវ៉ាស៊ីកម្ពុជា (Buva Sea Cambodia) នឹងបើកនូវទិសដៅថ្មីរបស់ទូកល្បឿនលឿន ពីខេត្តព្រះសីហនុ ទៅកាន់កោះស្ដេច នៃខេត្តកោះកុង ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួល ក្នុងគោលដៅដំណើរកម្សាន្តទៅកាន់កោះស្តេច និងកាន់តែចំណេញពេលវេលា។

ការធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Buva Sea Cambodia លោកអ្នកនឹងមិនមានភាពធុញទ្រាន់នោះទេ ពីព្រោះទូកល្បឿនលឿននេះ មានកន្លែងអង្គុយធំទូលាយ ផ្ដល់ជូននូវសុវត្ថិភាពខ្ពស់ និងមិនចំណាយពេលយូរ។ លោកអ្នកអាចអញ្ជើញទៅលេងកម្សាន្តនៅរីសតល្បីៗនៅលើកោះស្តេច ដូចជា កោះអភិជន រីសត (Koh Apikjun Resort) និងកោះស្ដេច រីសត (Koh Sdach Resort)។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏មានប្រភេទរថយន្តទំនើបធ្វើដំណើរពីកោះស្ដេច ទៅកាន់ប្រទេសថៃ ដែលបើកដំណើរការ នៅថ្ងៃទី៤ ខែវិច្ឆិកា តទៅដូចគ្នាផងដែរ។



ទាញយកកម្មវិធី VET Express ឥឡូវនេះសម្រាប់ការកក់ទូក ៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
Website: www.buvasea.com
សម្រាប់ព័ត៌មានបន្ថែម និងចង់កក់សំបុត្រសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ:
-015 888850
-089 971291
-098 888950
-097 8888950។





