ក្រោយថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមការងារសាងសង់ បុរី វិមានសំណាង បានបន្តសកម្មភាពដ៏មមាញឹក ដើម្បីឈានទៅបញ្ចប់ការសាងសង់ ១០០% ជូនដល់អតិថិជន តាមពេលបានកំណត់។

បុរី វិមានសំណាង សាងសង់ឡើង ដោយគោលគំនិតចម្បងនៃការឌីហ្សាញ ត្រូវបានសិក្សានិងយកទម្រង់ចេញពីទម្រង់បែបក្លាសិក។ ម្យ៉ាងទៀត ការឌីហ្សាញផ្នែកខាងក្រៅនៃវីឡានីមួយៗ គឺជាការរួមបញ្ចូលគ្នារវាងបែបក្លាសិកនិងបែបទំនើប ដែលធ្វើឱ្យវីឡាទាំងមូលកាន់តែមានប្រណិតភាព និងភាពទាន់សម័យ។
បុរី វិមានសំណាង ស្ថិតនៅជិត ផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបម៉ាក្រូសែនសុខ ផ្សារទំនើបគ្លូប៊លហៅស៍សែនសុខ កីឡដ្ឋានមរតកតេជោ វិមានឈ្នះ-ឈ្នះ សួនសត្វសាហ្វារីភ្នំពេញ និងកន្លែងកម្សាន្តជាច្រើនទៀត។
ក្រោមការវិនិយោគពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។







