បដិវត្តន៍នៃការសន្សំប្រាក់ថ្មី! គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ នឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

អាជីវកម្ម

រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពឆ្នៃប្រឌិត​ដំបូងគេ​បង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងទទួលបានការការពារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សាកស្រមៃមើលថា គណនី​សន្សំ​ដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុងមួយឆ្នាំ ដោយគិតទៅតាមការ​សន្សំប្រាក់​ប្រចាំខែ​របស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្រប​ពេលតែ​មួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ធានារ៉ាប់រងសុខភាពដែល ធនាគារ ព្រីនស៍ បានផ្ដល់ជូននេះ គឺជាការធានាការពារពីក្រុមហ៊ុនអេ អាយ អេ (AIA) ដែលជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតអន្តរជាតិដ៏ល្បីមួយ ដែលអាចធានាបាននូវសុខុមាលភាពរបស់អ្នក ស្រប​ពេលដែលអតិថិជនកំពុងបង្កើនប្រាក់សន្សំរបស់ពួកគាត់ដោយគ្មានការព្រួយបារម្ភ។ អតិថិជន អាចចាប់​ផ្តើម​ការសន្សំស្របតាមតម្រូវការ និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយអាចជ្រើសរើសប្រភេទ​សន្សំមួយក្នុងចំណោម​ផែនការសន្សំទាំង3 របស់គណនីសន្សំឆ្លាត៖

គម្រោងប្រាក់៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $1,000 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $200 បន្ថែម​ក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រង​សុខភាពដោយឥតគិត​ថ្លៃ​ដែលមានតម្លៃ $5,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 8.25% ក្នុងមួយឆ្នាំលើការបញ្ចូល​ទឹកប្រាក់ប្រចាំខែ។ ជាមួយនឹងគម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $3,200។

គម្រោងមាស៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $3,200 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $300 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់​ធានារ៉ាប់រងសុខភាពដោយ​ឥត​គិតថ្លៃដែលមានតម្លៃ $10,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 9.25% ក្នុងមួយឆ្នាំលើការ​បញ្ចូលទឹកប្រាក់ប្រចាំខែ។ សម្រាប់គម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $6,500។

គម្រោងមរកត៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $6,500 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $350 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រង​សុខភាពដោយឥតគិត​ថ្លៃដែលមានតម្លៃ $30,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 12% ក្នុងមួយឆ្នាំលើការ​បញ្ចូល​ទឹកប្រាក់ប្រចាំខែ។ ក្នុងគម្រោងនេះដែរ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $10,000។

លោកអ្នកអាចគិតមើលថា អស្ចារ្យប៉ុណ្ណា! គណនីសន្សំឆ្លាត របស់ធនាគារ ព្រីនស៍ នេះមិនត្រឹមតែធានា​អនាគត​ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនអតិថិជននូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ កាន់តែពិសេស​ជាងនេះទៀត ធនាគារ ព្រីនស៍ ព្រមទាំងផ្ដល់ជូននូវជម្រើសក្នុងការផ្ទេរសិទ្ធិ នៃការធានារ៉ាប់រងនេះ ដល់សមាជិក​គ្រួសារបង្កើតរបស់អតិថិជនដែលបានបើកគណនីសន្សំឆ្លាតថែមទៀតផង។ លើសពីនេះ កញ្ចប់ធានារ៉ាប់រង​សុខភាពមិនត្រឹមតែការពារបានសម្រាប់ការចំណាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងគ្របដណ្តប់​លើការ​ចំណាយនៅប្រទេសផ្សេងៗថែមទៀតដូចជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាដើម។

បន្ថែមលើការការពារដល់អ្នក ឬមនុស្សជាទីស្រឡាញ់របស់់អ្នក ដោយបើកគណនីសន្សំឆ្លាត ជាមួយនឹង​ជម្រើស​ក្នុងការដាក់ឈ្មោះអ្នកទទួលផលសម្រាប់កញ្ចប់ធានារ៉ាប់រងសុខភាព។ ធនាគារ ព្រីនស៍ កំពុងធ្វើការយ៉ាង​យក​ចិត្ត​ទុកដាក់ក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមស្ថានភាព និង​តម្រូវការរបស់អតិថិជន។ ធនាគារ ព្រីនស៍ យល់ច្បាស់ពីបញ្ហា ដែលអតិថិជនជួប​ប្រទះក្នុងការខិតខំសន្សំ​ប្រាក់​ឱ្យដល់គោលដៅ ដូច្នេះហើយ ធនាគារ ព្រីនស៍ ជឿជាក់ថា គណនីសន្សំឆ្លាត នឹងជួយអតិថិជនទាំងអស់​ឱ្យ​បង្កើត​ទម្លាប់សន្សំដ៏ត្រឹមត្រូវ និងផ្តល់ជូនការការពារយ៉ាងមានប្រសិទ្ធភាពដល់សុខុមាលភាពរបស់អតិថិជន និងស្ថេរភាពហិរញ្ញវត្ថុរបស់អតិថិជន។

ធនាគារ ព្រីនស៍ តែងតែខិតខំអភិវឌ្ឍគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីនាំមកជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមិនស្មុគស្មាញ ងាយស្រួល និងមានសុវត្ថិភាពសម្រាប់តម្រូវការធនាគាររបស់អ្នក។ គណនីសន្សំឆ្លាត គឺជាផលិតផលមួយ ដែលបម្រើដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ព្រមទាំងបំពេញតម្រូវការផ្សេងៗទៀតរបស់អតិថិជន ដូចជាការធានារ៉ាប់រងសុខភាពជាដើម។

ចាប់ផ្ដើមបើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់​ធានារ៉ាប់រង​សុខភាពឥតគិតថ្លៃ! សូមអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ព្រីនស៍។

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយ​ទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី​18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកប​ដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាព​ជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាព​ងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់​អារម្មណ៍យ៉ាងខ្លាំង​ក្នុង​ការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជន​គោលដៅ​របស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន36 និងទីតាំងអេធីអឹមចំនួន83 នៅទូទាំងព្រះរាជាណា​ចក្រ​កម្ពុជា។