ខ្លាំងមែន ! កាច់មិនបាក់ ទម្លាក់មិនបែក កំពូលស្មាតហ្វូនអេក្រង់បត់ ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G) តួ ទីតានីម (Titanium)។ ក្រុមហ៊ុន ហនណឺ ( HONOR) ប្រចាំកម្ពុជា បានសម្ពោធស្មាត ហ្វូនស៊េរីទំនើបម៉ូឌែល ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G) ជាកំពូលស្មាតហ្វូនអេក្រង់បត់ ស្ដើង ធន់តាន់ កាលថ្ងៃទី28 ខែមករា ឆ្នាំ 2024 នៅ ម៉ហ្គេន ថៅវ៉ើ (Morgan Tower)។


ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G) គឺជាទូរស័ព្ទ ដៃទំនើប ប្រណីត លេចធ្លោ ហើយតួផលិតពី ទីតានីម (Titanium) មាំធន់អាចបត់បានរហូតដល់ទៅ 20ឆ្នាំ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ 10ដង មុនដំបូងគេបង្អស់នៅលើពិភពលោក ព្រម ទាំងមានកម្រាស់ត្រឹមតែ 4.7មិល្លីម៉ែត្រ និងទម្ងន់ 231ក្រាមប៉ុណ្ណោះ។ លោក ថង សារី នាយក គ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន យ៉ាកូ ធិចណូឡូជី៍ បានឲ្យដឹងថា គិតមក ទល់ពេលនេះតួលេខនៃការកុម្ម៉ង់ទុកមុន នៃកំពូលស្មាតហ្វូនអេក្រង់បត់ ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G) តួ ទីតានីម (Titanium) បានកើនឡើងដូចទឹកបាក់ទំនប់។ អាស្រ័យហេតុនេះវត្ត មានជាផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ ហនណឺ ម៉ាជីក វីធូ ហ្វាយជី
(HONOR Magic V2 5G) លើកនេះនឹងបើកទំព័រជោគជ័យថ្មីសម្រាប់ ក្រុមហ៊ុន ហនណឺ (HONOR) ដណ្តើមយកទីផ្សារធំក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅកម្ពុជា។
គួររំលឹកថា កំពូលស្មាតហ្វូនអេក្រង់បត់ ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G)
ប្រើបន្ទះឈីប ស្នេប ដ្រាហ្គន ប្រាំបី ជិន ធូ (Snapdragon 8Gen2) មានរ៉េម ម្ភៃបីជីហ្គាបៃ (23GB) អង់ផ្ទុកទិន្នន័យ ប្រាំរយដប់ពីរ ជីហ្គាបៃ (512GB) បំពាក់នូវប្រព័ន្ធ ហ្វាយជី (5G) ថាមពលថ្ម ធំរហូតដល់ទៅ 5000 មិល្លីអំពែរម៉ោង ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ ហុកសិបប្រាំមួយវ៉ាត់ (66W) បំពាក់កាមេរ៉ា 3 គ្រាប់ ដែល កាមេរ៉ាមេមានទំហំ 5០មេហ្គាភិចស៊ែល កាមេរ៉ាទី 2 មានទំហំ 50មេហ្គាភិចស៊ែល អ៊ុលត្រា វ៉ាយ កាមេរ៉ាទី 3 សម្រាប់ថត តេឡេហ្វូតូ។
ហនណឺ ម៉ាជីក វីធូ ហ្វាយជី (HONOR Magic V2 5G) តម្លៃត្រឹមតែ 1,499$ រួម និងកាដូជាច្រើន។ ចាប់ពីពេលនេះតទៅអតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរ សព្ទ ឬហាងដែលមានស្លាកសញ្ញា ហនណឺ (HONOR)៕










