ក្រុមហ៊ុន វីនហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុនក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ដែលមានជំនាញផលិត និងតម្លើងទ្វារ ចំរឹងបង្អួច របងផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់ដៃជណ្តើរ តុ កៅអី និងគ្រឿងសង្ហារឹមផ្សេងៗទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានទទួលបានការទទួលស្គាល់ ការគាំទ្រ និងការជ្រោមជ្រែងយ៉ាងខ្លាំងពីភ្ញៀវ មកពីគ្រប់ស្រទាប់វណ្ណៈ និងបណ្តាខេត្ត/ក្រុងទាំង ២៥ ទូទាំងប្រទេស។

ខាងក្រោមនេះ គឺជាមូលហេតុដ៏ពិសេស ១០យ៉ាង ធ្វើឱ្យក្រុមហ៊ុន វីនហេង រចនា ដែកស្មិត របស់លោកស្រី លី ផល្លី ក្លាយជាជម្រើសឈានមុខគេ ក្នុងផ្លាស់ប្ដូរ វីឡា ភូមិគ្រឹះ និងគេហដ្ឋានរបស់អតិថិជន ទទួលបាននូវសុវត្ថិភាព និងប្រណិតភាពបំផុត ៖
១. ផ្តល់ជូនការប្រឹក្សានៃការរចនាប្លង់តាមតម្រូវការ ប្រកបដោយវិជ្ជាជីវៈ ដោយឥតគិតថ្លៃ
២. ជាងមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាច្រើនឆ្នាំ
៣. សេវាកម្មរហ័ស តម្លៃសមរម្យ និងសមស្របទៅតាមទីផ្សារបច្ចុប្បន្ន
៤. មានទីតាំងក្រុមហ៊ុនច្បាស់លាស់ និងមានរោងចក្រផលិតផ្ទាល់ខ្លួន
៥. ប្រើប្រាស់ទឹកថ្នាំពណ៌ ដែលនាំចូលពីប្រទេសសិង្ហបុរី រក្សាគុណភាពពណ៌បានយូរឆ្នាំ
៦. ធានារយៈពេល៥ឆ្នាំ លើបច្ចេកទេសតម្លើង និងបញ្ហាច្រែះ
៧. រួមចំណែកលើកស្ទួយស្នាដៃកូនខ្មែរ ផលិតផលខ្មែរ និងជួយកាត់បន្ថយការធ្វើចំណាកស្រុក
៨. ថែមជូនការជួសជុលថ្នាំពណ៌ឡើងវិញ ១ដង ក្រោយប្រើប្រាស់រយៈពេល ១ឆ្នាំ
៩. បញ្ចុះតម្លៃ ៥% សម្រាប់អតិថិជនចាស់ និង ១០% លើគ្រឿងសង្ហារឹមដែកស្មិក និងវាំងនន
១០. ត្រួតពិនិត្យគុណភាពរាល់ ៦ខែម្តង ដើម្បីសុវត្ថិភាព និងគុណភាពជាចម្បង។
សូមជម្រាបថា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត ត្រូវបានបង្កើតឡើងដោយលោកស្រី លី ផល្លី ដែលលោកស្រីអគ្គនាយិកា គឺជាសហគ្រិនឆ្នើមមួយរូប ទើបឈ្នះពានរង្វាន់មាស CEO ឆ្នើម ប្រចាំឆ្នាំ២០២៣។ លោកស្រី លី ផល្លី ធ្លាប់បានបញ្ជាក់ថា ជាចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុនដែកស្មិតខ្មែរ លោកស្រីមានបំណងលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ តាមរយៈបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលរបស់ក្រុមហ៊ុន និងមានការទទួលស្គាល់ប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។

ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ៣៦ បុរីពិភពថ្មីគួស្រូវ១ ផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងថ្មី និងកាន់តែផ្ដល់នូវភាពងាយស្រួល ជូនអតិថិជន។
ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បង្កើនប្រណិតភាពគេហដ្ឋានរបស់លោកអ្នក។









