អបអរចូលឆ្នាំចិន! ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត ចែកអាំងប៉ាវពិសេស បញ្ចុះតម្លៃដល់៣០% លើគ្រឿងសង្ហារឹមគ្រប់ម៉ូដ

អាជីវកម្ម

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាពេល​ខាង​មុខ​នេះ ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បាន​រៀបចំ​ប្រូម៉ូសិន​ពិសេសគឺ មានការ​ផ្តល់ជូន​អាំងប៉ាវ បញ្ចុះតម្លៃ ២០% សម្រាប់​ទ្វាររបង​គ្រប់ម៉ូដ និង​អាំងប៉ាវ បញ្ចុះតម្លៃ ៣០% សម្រាប់​គ្រឿង​សង្ហារឹម​គ្រប់ម៉ូដ។ ប្រូម៉ូសិនដ៏ពិសេសមួយនេះ ​នឹង​មានការ​ផ្ដល់ជូនចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​តែ​ម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ នៅ​ថ្ងៃ​អាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត ​​នឹង​មាន​កម្មវិធី​សម្ពោធ​ការិយាល័យ​ថ្មី​របស់​ខ្លួន​ នៅ​ក្នុង​បុរីពិភពថ្មី​គួរស្រូវ១ ផ្លូវជាតិលេខ២។ ក្នុង​ថ្ងៃពិធី​សម្ពោធ​ការិយាល័យ​ថ្មី​នេះ​ ភ្ញៀវកិត្តិយស អាច​អញ្ជើញ​ចូលរួម​ទស្សនា​វីដេអូ​អំពី ក្រុមហ៊ុន វីនហេង រចនា ទស្សនា​ផលិតផល ពិសារ​អាហារ និង​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ទៀត​ផង។

​​លោកស្រី លី ផល្លី អគ្គនាយិកា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បាន​លើកឡើងថា ​ការបន្តពង្រីក​ការិយាល័យ​ថ្មី ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត នៅលើផ្លូវជាតិលេខ ២ នេះ គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មគ្រប់ប្រភេទ​របស់​ក្រុមហ៊ុនដែកស្មិត ឱ្យកាន់តែទូលំទូលាយ និងបង្ខិតសេវាកម្មគ្រប់ប្រភេទ ដែលក្រុមហ៊ុនមាន ឱ្យ​កាន់តែជិតអតិថិជន។ ជាមួយគ្នានេះ ការផ្ដល់ជូនប្រូម៉ូសិនរហូតដល់ ២០% ទៅលើផលិតទ្វាររបងគ្រប់ម៉ូត​ជូន​អតិថិជន ក្នុងឱកាសបើក​សម្ពោធ​ការិយាល័យថ្មីនេះ ក៏ដើម្បីអបអរសាទរសាខាថ្មី និងឱ្យអតិថិជនបានស្គាល់​កាន់តែច្បាស់ ពីផលិតផល និងសេវាកម្ម ផលិត​ផលដែកស្មិត របស់កូនខ្មែរ ថាយើងពិតជាអាចធ្វើបាន មិន​ចាញ់​បរទេសឡើយ។

ជា​ចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុន​ដែកស្មិតខ្មែរ លោកស្រី មានបំណង​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ តាមរយៈបញ្ចូលក្បាច់​ចម្លាក់ខ្មែរ​ទៅ​លើផលិតផល​របស់ក្រុមហ៊ុន និងមានការទទួលស្គាល់​ប្រើប្រាស់​ទាំងក្នុងស្រុក និង​ក្រៅស្រុក។ លោកស្រី លី ផល្លី បន្ថែម។

គួរបញ្ជាក់ថា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុន​ក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ដែល​មាន​ជំនាញផលិត និងតម្លើង​ទ្វារ ចំរឹងបង្អួច របង​ផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់​ដៃជណ្តើរ តុ កៅអី ​និងគ្រឿង​សង្ហារឹម​ផ្សេងៗ​ទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានទទួលបានការទទួលស្គាល់ ការ​គាំទ្រ និងការជ្រោម​ជ្រែងយ៉ាងខ្លាំងពីភ្ញៀវ មកពីគ្រប់ស្រទាប់វណ្ណៈ និងបណ្តាខេត្ត/ក្រុងទាំង ២៥ ទូទាំង​ប្រទេស។