ក្រុមហ៊ុនរថយន្ត GTV Motors ដែលមានរោងចក្រតំឡើងរថយន្តនៅកម្ពុជាដំបូងបំផុត បានបើកសន្និសីទសារព័ត៌មាន និងបើកដំណើរការឲ្យប្រជាពលរដ្ឋ ទទួលបាននូវបទពិសោធន៍សាកល្បងរថយន្ត ដែលតំឡើងនៅកម្ពុជាដោយសេរី រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកុម្ភៈ នៅអគារ ដឹ ព្រេមៀ សេនធឺ សែនសុខ។
GTV Motor គឺជាគម្រោងរថយន្តជាតិរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។ GTV MOTOR ត្រូវបានអនុម័តរួមគ្នាដោយ ក្រសួងស្ថាប័នចំនួន ៦រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ជាដើម។
វត្តមានរបស់រោងចក្រនេះ និងចូលរួមចំណែកគាំទ្រដល់ឧស្សាហកម្មធុនធ្ងន់របស់កម្ពុជា ស្របតាម «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា» ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ដើម្បីទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។
លោកឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយកប្រតិបត្តិ GTV MOTOR មានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុន GTV MOTOR Co., Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ផ្តោតលើការអភិវឌ្ឍរថយន្ត ដែលមានម៉ាកយីហោផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជា ហើយប្តេជ្ញានាំយកផលិតផលរថយន្ត ដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មខ្ពស់ ជូនអតិថិជនប្រើប្រាស់។
លោកឧកញ៉ាបណ្ឌិត បន្ថែមថា GTV Motor គឺជាគម្រោងរថយន្តជាតិរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។ GTV MOTOR ត្រូវបានអនុម័តរួមគ្នាដោយ ក្រសួងស្ថាប័នចំនួន ៦រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ជាដើម។ GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។
វត្តមានរបស់ ក្រុមហ៊ុន GTV MOTOR ដែល ជាក្រុមហ៊ុនតំឡើងរថយន្តដំបូងនៅកម្ពុជា បាននឹងកំពុងក្លាយជាទីចាប់អារម្មណ៍ និងជាប្រធានបទដ៏គួរជាទីមោទនជាតិរបស់សាធារណជន ត្បិតរថយន្ត GTV គ្រប់ម៉ូឌែល ដែលកំពុងដាក់លក់ក្នុងតម្លៃដ៏សមរម្យសម្រាប់ប្រើប្រាស់ក្នុងស្រុកនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីផ្ដល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់លំដាប់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់ ។
រោងចក្រតំឡើងរថយន្ត GTV របស់ ក្រុមហ៊ុន GTV MOTOR Co., Ltd. មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។ រោងចក្រដំឡើងរថយន្តមួយនេះ បានចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល រួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។
ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជា អាចបើកបររថយន្តម៉ាកជាតិ ដែលកាន់តែសាកសម្យ នូវតម្លៃ និង គុណភាព។ ក្រុមហ៊ុន GTV MOTOR បានក្លាយជារោងចក្រ (IKD) តំឡើង រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក ហើយទៅថ្ងៃអនាគត ក្រុមហ៊ុន មានគោលដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង៕