ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានមកដល់ឆាប់ៗនេះ ហើយសណ្ឋាគារ សាន់ & មូន អឺបិន បានរៀបចំឈុតមុខម្ហូបអាហារដ៏ពិសេស សម្រាប់ជូនដល់អតិថិជនក្នុងការបញ្ជាទិញ សម្រាប់សែនព្រេន ឬទទួលទានបែបលក្ខណៈគ្រួសារ។

ឈុតមុខម្ហូបអាហារបែបប្រពៃណីចិន ដែលសណ្ឋាគារ សាន់ & មូន កំពុងត្រៀមផ្ដល់ជូន គឺមានច្រើនជម្រើសដូចជា ឈុតអាហារសម្រាប់មនុស្ស ២នាក់ តម្លៃ ៤៩ដុល្លារ សម្រាប់មនុស្ស ៥នាក់ តម្លៃ ១២០ដុល្លារ និងសម្រាប់មនុស្ស ១០នាក់ មានតម្លៃ ២២០ដុល្លារ។

កាន់តែពិសេស សណ្ឋាគារលំដាប់ផ្កាយមួយនេះ ក៏មានជម្រើសឈុតម្ហូបបែបប្រពៃណី YEE SANG ដូចជា ម្ហូបចានតូចតម្លៃ ៣០ដុល្លារ សម្រាប់មនុស្ស ៣នាក់ និងម្ហូបចានធំតម្លៃ ៤០ដុល្លារ សម្រាប់មនុស្ស ៥នាក់ផងដែរ។

បន្ថែមពីនោះ សណ្ឋាគារក៏បានត្រៀមការផ្ដល់ជូនយ៉ាងពិសេស សម្រាប់គ្រប់អតិថិជន គឺជាឈុតមុខម្ហូបបែបចិន Yu Sheng។ សណ្ឋាគារសាន់ & មូន រីវើសាយ មានច្រើនជម្រើសសម្រាប់ឈុតម្ហូបអាហារចិន Yu Sheng ដូចជា តម្លៃចាប់ពី ៣១ដុល្លារ សម្រាប់មនុស្ស ២ ទៅ ៤នាក់ តម្លៃចាប់ពី៥៥ដុល្លារ សម្រាប់មនុស្សពី ៦ ទៅ ៨នាក់ និងតម្លៃចាប់ពី ៨០ដុល្លារ សម្រាប់មនុស្សពី ១០ ទៅ ១២នាក់។

តស់! ទៅសាកម្ហូបបែបចិន នៅសណ្ឋាគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ សាន់ & មូន អឺបិន ទាំងអស់គ្នា ខណៈការផ្ដល់ជូនមួយនេះ មានរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ។ បបួលមិត្តភក្ដិ មនុស្សជាទីស្រលាញ់ និងនាំក្រុមគ្រួសារ ទៅទទួលទានអាហារបែបចិន នៅសណ្ឋាគារផ្កាយ៥ គយគន់ទេសភាពតាមមាត់ទន្លេយ៉ាងស្រស់ស្អាតទាំងអស់គ្នា។
លោកអ្នកអាចទំនាក់ទំនងកក់តុ តាមរយៈលេខទូរស័ព្ទ៖ 017 544 251 ឬ 081 888 274៕