ស្ថាបនិក ក្រុមហ៊ុន CheckinMe នឹងប្រារព្ធពិធីដាក់ឲ្យដំណើរការប្រព័ន្ធ “Payroll 4.0”

អាជីវកម្ម

ក្រុមហ៊ុន CheckinMe ជាក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា នឹងធ្វើការប្រារព្ធពិធីដាក់​ឲ្យដំណើរ​ការប្រព័ន្ធ “Payroll 4.0” នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ក្រោមអធិបតីភាពរបស់លោក ឡី កំថូង ប្រធាន​នាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងវាគ្មិនកិត្តិយស ០៦នាក់ ដែលនឹងធ្វើការសំណេះសំណាល និង​ចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាថ្មី 4.0 ។

កាន់តែពិសេស CheckinMe ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់ (MOU) ជាមួយនឹង​ក្រុមហ៊ុន WEREAD ក្នុងគោលបំណងចូលរួមក្នុងការផ្សព្វផ្សាយ បង្កើនការប្រើប្រាស់សៀវភៅតាមបែបឌីជីថលដ៏ទំនើប និងគាំទ្របច្ចេកវិទ្យាឌីជីថល។

ជាងនេះទៅទៀត កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម និងអតិថិជនជាច្រើនរូបមកពីគ្រប់ស្ថាប័ន។ ហើយនៅចុងបញ្ចប់នៃកម្មវិធី CheckinMe មានការរៀបចំការចាប់រង្វាន់ជាច្រើនជូនដល់ភ្ញៀវកិត្តិយស ការពិសារ​អាហារ​សម្រន់ និងការថតរូបទុកជាអនុស្សារីយ៍។