កាន់តែពិសេស លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពពេញ១ឆ្នាំ ដោយគ្មានដែនកំណត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតពីអរៀនដា! មន្ទីរពេទ្យអន្តរជាតិអរៀនដា បានដាក់លក់ជាផ្លូវការហើយ នូវកញ្ចប់ពិនិត្យសុខភាពគ្មានដែនកំណត់ ដោយលោកអ្នកចំណាយប្រាក់តែម្តង លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពដោយគ្មានដែនកំណត់សម្រាប់រយៈពេលពេញ១ឆ្នាំតែម្ដង!
ចំពោះតម្លៃកាន់តែពិសេស៖សម្រាប់បុរស 799$ នៅសល់ត្រឹមតែ 499$, សម្រាប់ស្រ្តី 899$ នៅសល់ត្រឹមតែ 599$
លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពរហូតដល់ ៦០មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ មានបទពិសោធន៍រហូតដល់២០ឆ្នាំ ជាមួយការពិនិត្យជាច្រើនដូចជា៖
ការពិនិត្យសរសៃឈាមការ៉ូទីតនៅ ក
ការពិនិត្យជំងឺបេះដូងដោយម៉ាស៊ីន Stress Test
ការពិនិត្យរកមើលភាពគ្រិននៃសរសៃឈាម
ការពិនិត្យរកមហារីក ថ្លើម ពោះវៀនធំ មាត់ស្បូន(បៀកកោសិកាមាត់ស្បូន) ក្រពេញអូវែ និងលំពែង
ការពិនិត្យរកមហារីកសុដន់ដោយម៉ាស៊ីន Mammogram
កាពិនិត្យរអេកូ ទ្វារមាស និងសុដន់
ការពិនិត្យរកមហារីកក្រពេញប្រូស្តាតបុរស
ការពិនិត្យអេកូ ក្រពេញទីរ៉ូអ៊ីត
ការពិនិត្យមេរោគរលាកថ្លើមប្រភេទ អា បេ សេ
ការពិនិត្យអេកូ បេះដូង ពោះ និងអាងត្រគាក
ការវាស់កំហាប់ឆ្អឹងស្ពោត ឬពុក
ការថតស៊ីធីស្កេន ខួរក្បាល សួត ឆ្អឹងស្ពោតផ្ទៃមុខ ប្រព័ន្ធតម្រង់នោម និងបង្ហូរនោម ឆ្អឹងកងក ឆ្អឹងកងទ្រូង ឆ្អឹងកងចង្កេះ និងពោះ។
សម្រាប់នៅក្នុងកញ្ចប់នេះផងដែរ យើងមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញៗ និងការពិនិត្យផ្សេងៗដូចជា៖ ការយកសញ្ញាជីវិត ការពិនិត្យគ្រាប់ឈាម ការវាស់ចង្វាក់បេះដូង ការពិនិត្យជាតិស្ករក្នុងឈាម ការពិនិត្យកំហាប់ស្ករទឹកនោមផ្អែម ការពិនិត្យមុខងារ តម្រង់នោម និងថ្លើម ការពិនិត្យជាតិខ្លាញ់ក្នុងឈាម ការពិនិត្យអាស៊ីតអ៊ុយរិច ការពិនិត្យអរម៉ូនក្រពេញទីរ៉ូអ៊ីត ការថតសួតដោយកាំរស្មីអ៊ិច និងការពិនិត្យទឹកនោមផងដែរ។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ជាមួយនឹងគោលដៅរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរយ៉ាងល្អិតល្អន់នូវ តម្លៃដ៏សមរម្យគ្រប់សេវាកម្ម ដោយប្រកាន់យកគោលការណ៍ “តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ” ដើម្បីឱ្យប្រជាជនទូទៅគ្រប់កំរិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលសេវាកម្មសុខាភិបាល ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា។
សូមជម្រាបថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជម្ងឺលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជម្ងឺទឹកនោមផ្អែម ផ្នែកជម្ងឺសើស្បែក ផ្នែកជម្ងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់ ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: Tel: 081 811 789 / 078 233 789 / 096 6233 789