ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD)

អាជីវកម្ម

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេនៅកម្ពុជា បានបង្កើត ប្រវត្តិ​សាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD) សម្រាប់ផលិតផលរបស់ខ្លួន និងជា សមិទ្ធផលដែលជាមោទនភាពយ៉ាងខ្លាំងរបស់ក្រុមហ៊ុន និងប្រទេសជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

EPD គឺជាវិញ្ញាបនបត្រស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ និងជាសក្ខីបត្រផ្ទៀងផ្ទាត់នូវផលប៉ះពាល់​នៃមួយវដ្តជីវិត​នៃ​ផលិតផលមួយទៅក្នុងបរិស្ថាន។ ផលិតផលរបស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី បានឆ្លងកាត់ការវាយតម្លៃ និងការ​ផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ដោយធានាបាននូវការអនុលោមតាមស្តង់ដារផលិតផលប្រកបដោយនិរន្តរភាពខ្ពស់បំផុត។

“នៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី យើងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត ដោយការសាងសង់សំណង់ អោយសម​ស្រប​ជាមួយនឹងបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។  វិញ្ញាបនបត្រ EPD របស់ពួកយើងតំណាងឱ្យជំហានដ៏សំខាន់​មួយឆ្ពោះ​ទៅរកចក្ខុវិស័យនោះ”។ លោក Kasem Makrailert នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី បានមាន​ប្រសាសន៍​បន្ថែមថា “គោលដៅរបស់យើងគឺ ផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានគុណភាពខ្ពស់ និងមិន​ប៉ះពាល់ដល់បរិស្ថាន ហើយយើងនិងឈានទៅមុខជាមួយនឹងការច្នៃប្រឌិតថ្មី ក្នុងការអនុវត្តប្រកបដោយនិរន្តរភាព។”

EPD គឺជាគឺជាវិញ្ញាបនបត្រស្តង់ដារដែលសិក្សាវាយតម្លៃ និងផ្ដល់ពត៌មានស្ដីអំពីផលប៉ះពាល់របស់ផលិតផល​ទៅលើ​បរិស្ថាន និងសុខភាពរបស់មនុស្សជាតិ ដោយផ្អែកលើស្តង់ដារ ISO 14025 និងវិធីសាស្ត្រនៃការវាយតម្លៃតាម​បែប​វិទ្យាសាស្ត្រចំពោះវដ្តជីវិតនៃផលិតផលស៊ីម៉ងត៍(LCA) ស្តង់ដារស៊ីម៉ងត៍សកលនៃសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)។ គោលដៅនៃ វិញ្ញាបនបត្រEPD នេះគឺដើម្បីជូនដំណឹង និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ​អោយយល់ដឹង​អំពីផល​ប៉ះពាល់​បរិស្ថាននៃផលិតផលរបស់ខ្លួន។

តាមរយៈការផ្តល់ពត៌ប្រកបដោយ​តម្លាភាព និងយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលទៅលើបរិស្ថាន ក្រុមហ៊ុនស៊ីម៉ងត៍​អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ផ្តល់សិទ្ធិដល់ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ក្នុងការរួមចំណែកជាមួយក្រុមហ៊ុនដល់អនាគតបរិស្ថានពណ៌បៃតង និងនិរន្តរភាពនាពេលអនាគត។

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន បាននឹងកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព តាមរយៈការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រផ្សេងៗ ដូចជា វិញ្ញាបន​បត្រសរសើរសម្រាប់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រសួងបរិស្ថាន, រោងចក្រស៊ីម៉ងត៍ល្អប្រចាំឆ្នាំ 2019 “ពាន​រង្វាន់ Cemtech និង CSR ” ផ្តល់ជូនដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា៕