ឱកាសពិសេសមិនធ្លាប់មាន ដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ដែលកំពុងជួលផ្ទះគេនៅរាជធានីភ្នំពេញ ហើយមិនមានលុយដុំដើម្បីទិញផ្ទះ បុរី ខេអេស រ៉េសុីដេន (KS Residence) បានផ្តល់ជូននូវលក្ខខណ្ឌពិសេស គឺលោកអ្នកបង់ប្រាក់ត្រឹម ៣៩៩ដុល្លារ ដោយគ្មានការប្រាក់ ហើយអាចចូលស្នាក់នៅបានតែម្តង ។
កម្មវិធីពិសេសនេះ លោកអ្នកអាចស្នាក់នៅបណ្តើរ រួចបង់ប្រចាំខែ ៣៩៩ដុល្លារ រហូតដល់ ២៤ខែ។ ក្រោយស្នាក់នៅបាន ២ឆ្នាំ និងបង់បាន ២៤ខែ ឬ $9,576 នោះអតិថិជនអាចទៅបង់លុយសល់បន្តដោយផ្ទាល់ជាមួយធនាគារបាន។
បុរី ខេអេស រ៉េសុីដេន (KS Residence) បានសាងសង់ផ្ទះរួចរាល់ ១០០%។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងផ្នែកលក់ តាមរយៈទូរស័ព្ទ និងតេឡេក្រាម ៖ 069 96 2000 | 016 96 2000 | 099 96 2000
ទីតាំងបុរី៖ នៅជិតរម្មណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ឬតាម Google Map: https://maps.app.goo.gl/qh1pfu2XBrh7n9qK8
បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕