នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសប្តូររូបរាងថ្មីនៃ ទឹកពិសាកម្ពុជា ជូនដល់តំណាងចែកចាយ បុគ្គលិក បងប្អូនអ្នកសារព័ត៌មាន និងអតិថិជនទាំងអស់ទូទាំងប្រទេស នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

អ្វីដែលពិសេសបំផុត គ្រប់តំណក់របស់ ទឹកពិសាកម្ពុជា បានឆ្លងកាត់នូវការបន្សុទ្ធជាមួយនឹងបច្ចកវិទ្យា SMART TRIPLE FILTER ដែលជាបច្ចេកវិទ្យាចុងក្រោយ ទំនើប និងល្អបំផុតពីអាល្លីម៉ង់ដោយមាន៖ Ultra Filter (UF) ដកកករចេញពីទឹក, Active Carbon Filter (ACF) ដកក្លិនចេញពីទឹក និង Reverse Osmosis (RO) ដកយកសារធាតុរ៉ែដែលមិនចាំបាច់សម្រាប់សុខភាព។ ជាពិសេសមូលហេតុចម្បងដែលបច្ចេកវិទ្យានេះទំនើបបំផុត គឺគ្រប់ Filter ទាំងអស់សុទ្ធតែបំពាក់នូវឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ ដែលមិនអនុញ្ញាតឱ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្តង់ដារទេ។

បន្ថែមពីនេះ ទឹកពិសាកម្ពុជា មានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយដល់ប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា។ ឬឯចំនុចពិសេសដែលទាក់ភ្នែកបំផុត គឺ ទឹកពិសាកម្ពុជាត្រូវបានផ្លាស់ប្ដូរនូវការរចនារូបរាងថ្មីទាំងស្រុង ដែលរំលេចនូវក្បូរក្បាច់រចនាខ្មែរបង្ហាញពីអត្តសញ្ញាណជាតិយ៉ាងប្រណិតសម្រាប់អតិថិជនគ្រប់វ័យ។
គួរបញ្ជាក់ផងដែរថា ទឹកពិសាកម្ពុជា គឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំង ៦ របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក ។ រោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៣គ្រឿងច្រើនជាងគេបំផុតនៅកម្ពុជាពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)។
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!



