ភ្នំពេញ៖ ផ្នត់គំនិត ខ្មែរជួយខ្មែរ នៅតែដក់ជាប់បេះដូងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តួយ៉ាងកាលពីថ្ងៃទី១៨ ខែឧសភា ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE រយៈពេល ៥ឆ្នាំ ព្រមទាំងឧបត្ថម្ភ ៥ម៉ឺនដុល្លារ បន្ថែមដល់មូលនិធិកុមារកំព្រា។

វិស័យកីឡានៅកម្ពុជា គឺជាវិស័យដ៏ធំមួយដែល ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយឱ្យវិស័យមួយនេះមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនបង្កើតឡើង និងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា តែងតែមានស្មារតីជួយត្រលប់ទៅកាន់សង្គមកម្ពុជាវិញ។ ក្នុងន័យនេះ ក្រុមហ៊ុន ប្តេជ្ញាជម្រុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍកាន់តែឆាប់រហ័ស ប្រៀបដូចជាការខិតខំកសាងម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់ផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោកដូចគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ រោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជាពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕





