មកមើលពីចំណុចពិសេសខ្លះៗនៃវីឡាព្រីន ក្នុងបុរី វិមានសំណាង ដែលជាវីឡាប្រណិតនៅក្នុងទីក្រុងភ្នំពេញ

អាជីវកម្ម

វីឡាព្រីន (Prince Villa) របស់​បុរី វិមានសំណាង ជាវីឡាប្រណិត​នៅក្នុងទីក្រុងភ្នំពេញ ដែល​ស័ក្តិសម​បំផុត សម្រាប់គ្រួសារវ័យក្មេង លំដាប់អភិជននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណុចពិសេស​ខ្លះៗ​នៃវីឡាព្រីន មាន​ដូចជា ទំហំផ្ទះ ៨x១២ម៉ែត្រ និងទំហំដី ១២x២២ម៉ែត្រ ព្រមទាំងមាន​បន្ទប់គេង៥ និងបន្ទប់ទឹកដល់​ទៅ៦។ វីឡានេះ សាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ ប៉ុន្តែបានចាក់ប្លង់សេ​រហូតដល់ទៅ ៤សន្លឹកន្លះ។ បើមើលពីខាងក្រៅ លោកអ្នកនឹងឃើញសរសេរក្រិចមួយគូ ដែលបញ្ជាក់ពីភាពរឹងមាំ និងបង្ហាញ​ពី​កិត្យានុភាព ក្នុងការរស់នៅដ៏ឧត្តុងឧត្តម។

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើង​ក្រសួង​ដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕