ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រគល់រង្វាន់ឡានជូនអតិថិជនភ្លាម ក៏ប្រកាសបន្តដាក់រង្វាន់ឡានទំនើបក្នុងប្រូម៉ូសិនថ្មី Mega អស្ចារ្យ

អាជីវកម្ម

រាជធានីភ្នំពេញ៖ ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi យ៉ាងថ្មីស្រឡាងមួយគ្រឿងពុំធ្លាប់មានផ្សារទំនើបណាហ៊ានផ្ដល់ជូនពីមុន និងបានប្រគល់ជូនផ្ទាល់ក្នុងកម្មវិធីសម្ភោធប្រម៉ូសិនថ្មី Mega អស្ចារ្យ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា នេះ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបដូចជា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេលដោយបានប្រកាសពីប្រូម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺកម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំបំផុត MEGA អស្ចារ្យដែលមានការបញ្ចុះតម្លៃរហូតដល់ 70% ពីហាងប្រ៊េនល្បីៗជាច្រើន នឹង ការផ្តល់ជូនកាដូរជាច្រើនរហូតដល់ 1000 ជាងរង្វាន់ជារៀងរាល់ថ្ងៃ សម្រាប់ការចំណាយចាប់ពី 15 ដុល្លារឡើងទៅក្នុង 1 វិក័យប័ត្រ  និងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ខែ  ដែលរង្វាន់ធំ គឺ រថយន្ដស៊េរីទំនើប 2024 ដំណើរកម្សាន្ដទៅកាន់ទីក្រុងប៉ារីស  និង សៀងហៃ ។ កម្មវិធីនេះចាប់ពីថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2024 ដល់ថ្ងៃទី  31 ខែ សីហា ឆ្នាំ 2024។ ចាំកាលទៀត? ទិញកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើនជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង 300 លានដុល្លារ  សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ  មានហាងល្បីៗទាំងជាតិ  និងអន្តរជាតិ ជាង១០០ហាង  ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ  ដែលមានម្ចាស់ជាកូនខ្មែរនេះ៕