តារាផលិតមាតិកាល្បីៗលំដាប់ប្រទេស ប៉ះគ្នានៅក្នុងកម្មវិធី VIP Night Power By HUAWEI Pura 70 Series ?

អាជីវកម្ម

កាលពីយប់មិញនេះ អ្នកឧកញ៉ា លី ឃុនថៃ ម្ចាស់ហាង និង តារា Influencers ល្បីៗភ្ញាក់ផ្អើល លាន់មាត់សរសើរមិនដាច់ពីមាត់ នៅពេលបានសាកល្បងកាន់ប្រើលើកដំបូងនូវកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាស្តេចល្បឿន HUAWEI Pura 70 Series  មាន Google Services ស្រាប់ក្នុង HUAWEI AppGallery កាមេរ៉ាថ្មីផុសចេញក្រៅ Ultra Lighting Pop-out Camera ថតរូបល្បឿន 300Km/h ជាមួយសែនស័រទំហំ 1 inch គុណភាពរូបកម្រិតអាជីព អេក្រង់ឃុនលុនជំនាន់ទី2 តាន់ស្វិតជាងមុន៣០០% ភ្ជាប់បច្ចេកវិទ្យាការពារជម្រាបទឹកខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣០ មិថុនា ២០២៤ អតិថិជនអាចរកជាវ HUAWEI Pura 70 Series តម្លៃ 799$ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ៧៩៩$  នឹងទទួលបាន Early Bird Coupon បញ្ចុះតម្លៃ១០០$ ភ្លាមៗ។

កំពូលស្មាតហ្វូនស៊េរីថ្មី HUAWEI Pura 70 Series ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងនូវមុខមាត់ថ្មី រូបរាងស៊ីវិល័យបែបហាយក្លាស ខ្នងក្រាលដោយស្បែកប្រណីត Vegan Leather ជាមួយនឹងកាមេរ៉ាថ្មី ផុសចេញក្រៅដំបូងគេ ទាក់ទាញគួរឲ្យចាប់កាន់ប្រើភ្ជាប់នូវបច្ចេកវិទ្យាសម្បូរបែបឈានមុខគេរួមមាន៖

  1. កាមេរ៉ា Sensor ទំហំ1” លែនលៀនចេញក្រៅ Ultra Lighting Pop-out Camera

HUAWEI Pura 70 Series ជាស្មាតហ្វូនដំបូងគេបង្អស់ដែលមានបំពាក់នូវ Sensor ទំហំ1” លែនលៀនចេញក្រៅ​ ប្រើប្រាស់ Sensor មួយអ៊ីញពេញលេញតែម្តង ជាមួយនឹងគុណភាពរូបកម្រិតអាជីព ហើយសម្រាប់អ្នកពុំចេញថតរូបក៏ថតបានស្អាតដែរ។ ជាពិសេសមានមុខងារថតម៉ាក្រូ Ultra Lighting Macro Telephoto Camera,  ថតរូបដូចអ្នកមានជំនាញដោយគ្រាន់តែ Zoom ទៅជិតរូប ឬថតគៀក 5cm

  • កំពូលស្មាតហ្វូនកាមេរ៉ាស្តេចល្បឿន

បំពាក់នូវមុខងារកាមេរ៉ាដំបូងគេថតសកម្មភាពលឿន 300km/h The King of the Snapshots, ថតសកម្មភាពល្អស្អាតមានគុណភាព ដោយមិនចាំបាច់មានជំនាញថតរូប

  • អេក្រង់ឃុនលុនជំនាន់ទី2 ធន់តាន់សិ្វតជាងមុន 300% Crystal Armor Kunlun Glass

មិនថាលោកអ្នករបូតដៃពីទីខ្ពស់ ​ជ្រុះទូរសព្ទ HUAWEI Pura 70 Series ធ្លាក់ចូលទឹក ដោយប្រការណាមួយក៏ដោយ ក៏លែងព្រួយបារម្ភ ឬផិតភ័យរឿងបែកអេក្រង់ ឬចូលទឹកខូចតទៅទៀតហើយ ព្រោះអេក្រង់ឃុនលុនជំនាន់ទី2 របស់ Pura 70 Series ធន់តាន់សិ្វតជាងមុន៣០០% ភ្ជាប់បច្ចេកវិទ្យាការពារជម្រាបទឹក ធូលី ខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ ដែលជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

  • ស្មាតហ្វូនដំបូងគេមានGoogle ស្រាប់នៅក្នុង HUAWEI AppGallery

មានកំពូលស្មាតហ្វូន HUAWEI Pura 70 Series ក្នុងដៃ អ្នកប្រើប្រាស់អាចប្រើប្រាស់ Google មួយស្រឡាញ់ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី AppGallery បន្ទាប់មកស្វែករក (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទាហរណ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី AppGallery របស់ហួវៃ។

  • កំពូលស្មាតហ្វូនស៊េរីថ្មី ដែលមាន Early Bird Coupon បញ្ចុះតម្លៃ

សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូន HUAWEI Pura 70 Series ដោយកក់ត្រឹមតែ១$ នឹងទទួលបាន Coupon តម្លៃ១០០$ ចំពោះ HUAWEI Pura 70 ឬ៤៩$ ចំពោះ HUAWEI Pura 70 Pro ហើយអតិថិជនអាចកម្ម៉ង់បានពីហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។ សូមរំលឹកផងដែរថា HUAWEI Pura 70 Series បំពាក់នូវប្រព័ន្ធប្រតិបត្តិការថ្មី EMUI 14.2 បង្កើត theme បង្ហាញពីអារម្មណ៍របស់អ្នកប្រើប្រាស់និងមានការ  update ទម្រង់ប្រើប្រាស់កាន់តែរស់រវើក មានថាមពលថ្មទំហំធំ 5200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនឥតខ្សែរដំបូងគេ 80W Wireless, 100W Wired សាក ១៥នាទី ៥០% មានរ៉េម 16GB អង្គផ្ទុកទិន្នន័យកម្រិតកុំព្យូទ័រ 512GB មានមុខងារ Portrait ថតចាំងនឹងពន្លឺថ្ងៃខ្លាំងក៏រូបថតនៅមានគុណភាពខ្ពស់ និងស្អាតជានិច្ច និងមុខងារបន្ថែមពន្លឺ និងពណ៌ថតរូប រូបថតដើម Original, បន្ថែមពណ៌ Vivid, បន្ថែមពន្លឺ Bright, សខ្មៅ Mono ៕