ក្រោយបើកដំណើរការរយៈពេល3ឆ្នាំក្នុងវិស័យផ្សព្វផ្សាយនិងលក់អចលនទ្រព្យ ក្រុមហ៊ុន IPIN Real Estate បានផ្លាស់ប្ដូរការិយាល័យកណ្ដាលរបស់ខ្លួនទៅអគារការិយាល័យគម្រោង Wealth Mansion ជាអគារពហុមុខងារកណ្ដាលក្រុងភ្នំពេញ។

ការផ្លាស់ប្ដូរការិយាល័យទៅកាន់អគារទំនើបនេះ ឆ្លុះបញ្ចាំងពីជោគជ័យនិងការឈរជើងកាន់តែមាំរបស់ក្រុមហ៊ុន IPIN Real Estate ក្នុងវិស័យផ្សព្វផ្សាយនិងលក់អចលនទ្រព្យនៅកម្ពុជា។
លោក គួន យី អគ្គនាយកនៃក្រុមហ៊ុន IPIN Real Estate បានលើកឡើងថា ជោគជ័យរបស់ IPIN នៅពេលនេះគឺបានមកពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់បំផុតចំពោះអតិថិជនដែលវិនិយោគទិញ និងលក់អចលនទ្រព្យតាមរយៈ IPIN។

លោកបន្តថា បើទោះជារយៈពេលពីរបីឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យជួបនឹងផលប៉ះពាល់ជាអវិជ្ជមានយ៉ាងណាក្ដី ប៉ុន្តែក្នុងនោះក៏មានឱកាសវិនិយោគមួយចំនួនធំដែល IPIN បានធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់គម្រោង ម្ចាស់អចលនទ្រព្យ និងអិថិជន ដោយបានបង្កើតជាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារនេះឲ្យមានសកម្មភាពគួរឲ្យកត់សម្គាល់។
ជាមួយនឹងការិយាល័យទំនើប បរិយាកាសការងារកាន់តែមានស្តង់ដារខ្ពស់ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន IPIN Real Estate ជឿជាក់ថា ក្រុមហ៊ុននឹងអាចផ្ដល់ទំនុកចិត្ត និងសេវាកម្មបានកាន់តែល្អជូនអតិថិជន ម្ចាស់គម្រោង ក៏ដូចជាម្ចាស់អចលនទ្រព្យដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន IPIN Real Estate។

IPIN Real Estate ជាក្រុមហ៊ុនផ្សព្វផ្សាយនិងលក់អចលនទ្រព្យដែលមានស្ថាបនិកជាជនជាតិខ្មែរ ដោយក្រុមហ៊ុនបានវិនិយោគលើការបង្កើតធនធានមនុស្សផ្នែកម៉ាកឃីតធីង និងផ្នែកលក់ ក៏ដូចជាប្រព័ន្ធឌីជីថលដោយក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍវិបសាយ និង Apps ដំណើរលើប្រព័ន្ធ iOS និង Android មាន3ភាសាគឺភាសាខ្មែរ ចិន និងអង់គ្លេស។
គួរបញ្ជាក់ផងដែរថា IPIN Real Estate មានបម្រើសេវាប្រឹក្សាយោបល់ជូនអតិថិជនដែលត្រូវការទិញ លក់ ឬជួលផ្ទះ ខុនដូ ដី ឃ្លាំង ការិយាល័យ និងអគារជាដើម។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងក្រុមការងារ IPIN តាមរយៈទូរស័ព្ទលេខ៖
012 796 096 / 010 796 096
Telegram: https://t.me/IPIN_REALESTATE
Website: www.ipinrealestategroup.com
Facebook Page: IPIN Real Estate






