ក្នុងឱកាសដើមខែមិថុនានេះ បុរី វិមានសំណាង មានការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពាក់កណ្តាលឆ្នាំ ដែលនឹងការផ្តល់ជូនពិសេសៗ ហើយលោកអ្នកនឹងទទួលបានកាដូធំៗដូចជា៖ សេវាកាត់ប្លង់រឹងដោយឥតគិតថ្លៃ និងសេវាសន្តិសុខ ១ឆ្នាំពេញ។
ប្រូម៉ូសិនពាក់កណ្តាលឆ្នាំនេះ មានរយៈពេលត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
ទីតាំង: https://bit.ly/3rBzGAQ
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕