ភ្នំពេញ៖ ផ្អើលមនុស្សឈូឆរ មកចោមរោមមើល ថាតើគេយកម៉ូតូមកធ្វើអីច្រើនម៉្លេះ? ការពិត គឺយកមកចែកជូនបុរសមហាសំណាងទាំង៥នាក់ ដែលឈ្នះរង្វាន់ម៉ូតូ Vespa Sprint S150 ស៊េរីថ្មី ម្នាក់មួយគ្រឿងពី CAMBODIA LITE សោះ។

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានព្រឹត្តិការណ៍មួយដ៏អស្ចារ្យ គឺក្រុមការងារ CAMBODIA LITE បានរៀនចំកម្មវិធីចែកជូនរង្វាន់ម៉ូតូ Vespa Sprint S150 ដែលកំពុងតែពេញនិយមសម្រាប់អតិថិជនជាច្រើន។ ការចែកជូននេះ មិនមែនម៉ូតូតែមួយគ្រឿងសម្រាប់មនុស្សម្នាក់ទេ គឺចែកម្ដង ៥គ្រឿង ដល់អតិថិជនមហាសំណាង ៥នាក់តែម្ដង ធ្វើឱ្យអ្នកចូលរួមទស្សនានៅទីតាំងផ្ទាល់ កាន់តែពុះកញ្ជ្រោលចង់បានទ្វេដង។

CAMBODIA LITE រសជាតិស្រាលស្រទន់ ហើយនៅក្រោមក្រវិលកំប៉ុងវិញ មានរង្វាន់ញាក់សាច់ជាច្រើនដូចជា រថយន្តប្រណិត SUV ម៉ាក Mitsubishi X-Force ស៊េរីថ្មី, ម៉ូតូ Vespa Sprint S150, លុយសុទ្ធជាច្រើនរង្វាន់ និង CAMBODIA LITE រាប់លានកំប៉ុង។ CAMBODIA LITE ផលិតឡើងពីគ្រឿងផ្សំដែលមានគុណភាពល្អលើសគេ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប Ultra-Filtered ដើម្បីធានាបាននូវក្លិន និងរសជាតិស្រាលស្រទន់ ដែលមានជាតិអាល់កុលត្រឹមតែ 4%ប៉ុណ្ណោះ ហើយកាន់តែពិសេស CAMBODIA LITE មានកាឡូរីទាប ល្អបំផុត សម្រាប់អ្នកដែលគិតគូរដល់បរិមាណចំណីអាហារដែលទទួលទាន។ ចំពោះអ្នកដែលចូលចិត្តជួបជុំបែបគ្រួសារ មិត្តភក្តិ ក្នុងឱកាសពិសេសនានា ពិសេសសម្រាប់អ្នកដែលចូលចិត្តបរិយាកាស Chill Chill តាមមាត់សមុទ្រ ពិចនិកលំហែ ឬបោះតង់ CAMBODIA LITE ជាជម្រើសល្អបំផុត ព្រោះមានរសជាតិស្រាលស្រទន់ និងធ្វើឱ្យការជួបជុំបានយូរ។
CAMBODIA LITE រសជាតិ ស្រាលស្រទន់ ជួបជុំបានយូរ!


