នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះប្ដីប្រពន្ធអ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបង្ហាញមុខក្នុងម្មពិធីចុះហត្ថលេខា និងអនុស្សរណៈភាពជាដៃគូអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន KBT Central ដែលជាក្រុមហ៊ុននាំចូលកាបូបប្រេនល្បីៗដ៏ពេញនិយមនៅកម្ពុជា ។ ក្រៅពីប្រពន្ធមួយគូនេះ ក៏មានវត្តមានរបស់តារាចម្រៀងរៀមច្បងក្នុងផលិតកម្មគឺលោក ណុប បាយ៉ារិទ្ធ ផងដែរ ។

ថ្លែងក្នុងអង្គពិធីលោកស្រី អ៊ឹង សុគីម អគ្គនាយិកាក្រុមហ៊ុន KBT Central បានលើកឡើងថា ការចាប់ដៃគូសហការធ្វើគ្នារវាងក្រុមហ៊ុន KBT Central និងតារាចម្រៀង សួស វីហ្សា នាពេលនេះ គឺដើម្បីពង្រីកវិសាលភាពការងារអោយបានទូលំទូលាយ និងមានភាពលូតលាស់រីកចម្រើនទាំងអស់គ្នា និងជាពិសេសគឺចង់ឱ្យប្រទេសកម្ពុជាបានទទួលនូវកាបូប Original ដែលមានគុណភាពល្អ និងតម្លៃសមរម្យ ពោលគឺការចំណាយតិចតែអតិថិជនទទួលបានកាបូបដែលមានគុណភាព និងប្រេនល្បីៗមកពីឌូបៃ ។
ជាមួយគ្នានេះតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលផ្តើមពីដំបូងពីអតិថិជនរហូតក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន KBT Central បានលើកឡើងថា ដោយសារមើលឃើញពីសក្កដានុពលរបស់ក្រុមហ៊ុន និងចាប់អារម្មណ៍ទៅលើប្រេនល្បីៗដែលក្រុមប៊ុនបាននាំចូលទើបធ្វើឱ្យសម្រេចចិត្តចង់សហការ និងជាពិសេសគឺលោកស្រី អ៊ឹង សុគីម ដែលមិនត្រឹមតែជាអគ្គនាយិកាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជា CEO ដែលតែងតែបង្វឹកក្រុមការងារទាំងអស់ដើម្បីឱ្យមានគោលដៅច្បាស់លាស់ ។

ដោយឡែកបើងាកមកតារាចម្រៀង សួស វីហ្សា វិញក៏មិនខុសពីតារាចម្រៀង ណុប បាយ៉ារិទ្ធ ឡើយ ពោលគឺប្ដីប្រពន្ធដ៏ពូកែផ្នែកជំនួញមួយគូនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ខ្លួនពិតជាមានអារម្មណ៍ពិសេសខ្លាំងដែលមាននិស្ស័យបានចូលរួមសហការជាមួយក្រុម SUSEN ជាប្រេនកាបូប original ដ៏ល្បីនៅក្នុងស្រុកខ្មែរ ហើយពីពេលនេះទៅខ្លួននឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីមកពង្រីកអាជីវកម្មលក់កាបូបទៅអតិថិជនដែលមានក្នុងដៃស្រាប់ និងអតិថិជនថ្មីៗដែលកំពុងតែសម្លឹកឃើញ ។ តារាស្រីរូបនេះបានបង្ហាញក្ដីរំពឹងថា អតិថិជនអាចនឹងចំណាយលុយប្រហាកប្រហែលគ្នានឹងការទិញកាបូប Copy Top Grad ប៉ុន្តែទទួលបានកាបូបដែលគុណភាពខ្ពស់ និងប្រេនល្បីៗដែលនាំចូលពីប្រទេសឌូបៃដូចជា SUSEN Chrisbella និង Bagco ជាដើម ។







