Samsung ប្រកាសចេញនូវស្មាតហ្វូនត្រកូល Galaxy Z អេក្រង់បត់ជំនាន់ថ្មី បំពាក់នូវមុខងារ AI ឆ្លាតវៃ ត្រៀមអង្រួនទីផ្សារពិភពលោក

អាជីវកម្ម

កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមហ៊ុន Samsung បានរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpack 2024 ប្រកាសចេញនូវកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីចុងក្រោយ Galaxy Z Fold6 និង Galaxy Z Flip6 របស់ខ្លួន ដែលបង្កប់នូវបច្ចេកវិទ្យា AI ថ្មីអស្ចារ្យច្រើនសម្បូរបែប បំពេញមុខងារទូរសព្ទកាន់តែទំនើប និងឆ្លាតវៃជាងមុន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅផ្សារទំនើប Chip Mong Mega Mall ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីបម៉ុង លែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗមានដូចជា កញ្ញា ស៊ីន យូប៊ីន លោក រ៉េននី ដារ៉ា និងវត្តមានអ្នកជំនួញធំៗ តារាល្បីៗជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីបានធ្វើតេស្ត និងប៉ះផ្ទាល់នូវរូបរាងដ៏សែនស្រស់ស្អាតរបស់កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី  Galaxy Z Fold6 និង Galaxy Z Flip6 រួចមក តារាល្បីៗ ក៏ដូចជាភ្ញៀវកិតិ្តយសជាច្រើនរូប មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍រំភើប ព្រោះបានឃើញផ្ទាល់ភ្នែកនូវសមត្ថភាពដ៏អស្ចារ្យ របស់កំពូលស្មានហ្វូនមានមុខងារយ៉ាងច្រើនសម្បូរបែប ជាពិសេសមុខងារ AI ឆ្លាតវៃសំខាន់ៗដូច្នេះ។

មុខងារ AI ដែលមានភាពឆ្លាតវៃ ទាន់សម័យ ដែលបំពាក់នៅលើកំពូលទូរសព្ទដៃ Galaxy Z Fold6 និង Galaxy Z Flip6 នោះមានដូចជា៖

  • ទីមួយ New way to get things done:            

– Circle to Search៖ មុខងារស្វែងរកព័ត៌មាននៅលើ Google យ៉ាងងាយស្រួលតាមរយៈការគូររង្វង់លើអេក្រង់ និងអាចរៀបចំផែនការដំណើរកម្សាន្តបានម៉ាឆ្ងាញ់ តាមរយៈ AI ។ លើសពីនេះទៅទៀតក៏មានមុខងារAI : Note Assist, Transcript Assist, Browsing Assistជំនាន់ថ្មីដែលអាចសម្រួលក្នុងការធ្វើការប្រចាំថ្ងៃ

  • ទីពីរ New way to Create:         

– Smart Select & AI Drawing៖ មុខងារថតយកទីតាំងណាមួយនៅលើអេក្រង់ ទូរសព្ទដោយធ្វើការគូសនៅលើទីតាំងមួយនោះ។ AI Drawing មុខងារបង្កើតរូបអ្វីមួយតាមរយៈ AI ដោយគ្រាន់តែគូសចេញជារូបរាងមួយ

– Photo Assist៖ មុខងារកែប្រែ ផ្លាស់ប្ដូរទីតាំង ឬលុបរូបភាពខ្លះៗតាមរយៈ AI និងមានបន្ថែមមុខងារប្ដូរទម្រង់មុខមនុស្សទៅជាទម្រង់បែប Comic/3D cartoon / Watercolor / Caricature

  • ទីបី New way to Communicate:

– Interpreter៖ មុខងារបកប្រែភាសាដោយផ្ទាល់ ទាំងសំឡេង និងជាអក្សរ អាចបើកបង្ហាញបានម្ដងទាំងពីរអេក្រង់ (Dual screen mode)

– Live Translate & Call Assist៖ មុខងារបកប្រែភាសាតាមរយៈការ Call និងមានបន្ថែមមុខងារកាត់បន្ថយសំឡេងរំខានបានកាន់តែល្អជាងមុន

– Chat Assist៖ មុខងារបកប្រែភាសា ប្ដូរស្ទាយសរសេរ សម្រួលវេយ្យាករណ៍ តាមរយៈការផ្ញើសារ និងជួយរៀបចំទម្រង់នៃការសរសេរ (Format) តាមរយៈ (Composer) នៅក្នុង chat Assist

សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា Galaxy Z Fold6 និង Galaxy Z Flip6 កំពុងតែមានការដាក់ Pre-Order ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកអ្នកគ្រាន់តែជាវភ្លាម នឹងទទួលបានការថែមជូនពិសេសៗត្រឡប់ទៅវិញជាច្រើន។

តួយ៉ាង ប្រសិនបើលោកអ្នកជាវទូរស័ព្ទម៉ូដែល Galaxy Z Fold6 នោះនឹងទទួលបានការបញ្ចុះតម្លៃ១០០$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ), នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត, Original Travel Adapter 25W + Original Slim S Pen Case, ការធានាលើអេក្រង់ ១ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ) និងទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)។

មួយវិញទៀត ប្រសិនបើលោកអ្នកជាវទូរស័ព្ទម៉ូដែល Galaxy Z Flip6 នោះនឹងទទួលបានការបញ្ចុះតម្លៃ ៨០$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ), នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត, Original Travel Adapter 25W + Original Flipsuit Case, ការធានាលើអេក្រង់ ១ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ) និងទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)។

សម្រាប់អតិថិជនទាំងអស់ក៏អាចអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់នៅ “Galaxy Pop Up Store” ដែលមានទីតាំងនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271 ជាន់ផ្ទាល់ដីចាប់ពីថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ៕