ភ្នំពេញ៖ តាមចំណាំពីចាស់ៗ បើយើងយល់សប្ដិថាមានអ្នកណាឱ្យមាស នោះមានន័យថាយើងនឹងមានកូន! ការនិយាយតៗគ្នានេះ បានធ្វើឱ្យបងស្រី ហឿង ណែត រស់នៅខេត្តកំពង់ឆ្នាំង មានការព្រួយបារម្ភជាខ្លាំង ត្បិតអីគាត់ទើបតែមានកូនខ្ចីដែលអាយុមិនទាន់បានមួយខួបនៅឡើយទេ ហើយជីវភាពក៏មិនអំណោយដែរ។

ក្នុងគ្រោះ ស្រាប់តែមានលាភ ការព្រួយបារម្ភរបស់បងស្រីក៏ប្រែជាភាពសប្បាយរីករាយរកថ្លែងមិនត្រូវ ព្រោះតែយល់សប្ដិរបស់ខ្លួននេះមិនមែនដូចអ្វីដែលគេតែងតែនិយាយតៗគ្នានោះទេ។ ថ្ងៃមួយ ដោយសារតែមើលកូនម្នាក់ឯង និងធ្វើកិច្ចការផ្ទះសព្វមុខផងនោះ ធ្វើឱ្យបងស្រី ហឿង ណែត មានការហត់នឿយ និងអស់កម្លាំងយ៉ាងខ្លាំង ក៏បានប្រើក្មួយឱ្យទៅទិញភេសជ្ជៈប៉ូវកម្លាំង វើក មួយកំប៉ុងមកញ៉ាំដើម្បីបង្កើនកម្លាំង។ សំណាងមកដល់ បន្ទាប់ពីគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក ស្រាប់តែគាត់ឃើញមានរូបរថយន្តមួយគ្រឿងនៅលើក្រវិលកំប៉ុងតែម្ដង ធ្វើឱ្យគាត់ត្រេកអរ ទន់អស់ដៃជើង ព្រោះថារង្វាន់រថយន្តមួយនេះ នឹងជួយកែប្រែជីវភាពគ្រួសាររបស់គាត់ឱ្យកាន់តែប្រសើរឡើងជាងមុន។

សូមអបអរសាទរដល់បងស្រី ហឿង ណែត ដែលជាអតិថិជនមហាសំណាងឈ្នះរថយន្តទី១៤ ពីភេសជ្ជៈប៉ូវកម្លាំង វើក។សម្រាប់បងប្អូនដែលយល់សប្ដិថាគេឱ្យមាស កុំទាន់ភ័យ វាអាចជាសំណាងដូចបងស្រីក៏ថាបាន ព្រោះភេសជ្ជៈប៉ូវកម្លាំង វើក មានរង្វាន់ជាច្រើនផ្សេងទៀតដូចជា រថយន្តគាស់កេសជាច្រើនគ្រឿង, ម៉ូតូជាច្រើនរង្វាន់, ទូរស័ព្ទ Samsung Galaxy ស៊េរីថ្មីស៊ីវីល័យ, និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់៕



